នគរបាលប៉ុស្ដិ៍ក្រាំងធ្នង់ ចាប់ខ្លួនជនសង្ស័យ៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ប្រេីប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ  បានចាប់ខ្លួនជនសង្ស័យ៧នាក់នៅចំណុច២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធ ករណី ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក  ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២  ខែកក្កដា  ឆ្នាំ ២០២០  ។

ក្នុងរបាយការណ៍ទី១  នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២១  ខែកក្កដា  ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យ០៤នាក់ ៖ ១-ឈ្មោះ  អ៊ូច សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ  នួន សាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ  កាន កន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៤-ឈ្មោះ  កាន កុក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។

ក្នុងរបាយការណ៍ទី២  នៅថ្ងៃទី២១  ខែកក្កដា  ឆ្នាំ ២០២០ វេលាម៉ោង១៤ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្ថែម  ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់ ៖ ១-ឈ្មោះ  កែវ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ  សឿង សំបុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ  យ៉ា ការ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម)។

បច្ចុប្បន្ននេះ សង្ស័យទាំង៧នាក់ខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងធ្នង់ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដេីម្បីឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner