ស្រះទឹកខ្នាតយក្សរបស់ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ជា ខេង ធ្វើឲ្យជីវភាពប្រជាពលរដ្ឋស្រុកបាកានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងការដាំបន្លែលក់

ខេត្តពោធិ៍សាត់៖ ស្រះទឹកខ្នាតយក្សដែលឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវ និងក្រុមការងារជីកជូនឃុំទាំង០៩ ក្នុងស្រុកបាកាន ដើម្បីស្តុកទឹកទុកប្រើប្រាស់នៅរដូវប្រាំងនោះ ឥឡូវនេះប្រជាពលរដ្ឋកំពុងតែទទួលបានផល តាមរយៈទាញយកទឹកពីក្នុងស្រះទៅស្រោចស្រពដំណាំបន្លែ និងដំណាំឈើហូបផ្លែផ្សេងៗ។

លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកានបានឲ្យដឹងថា មកដល់ពេលនេះស្រះទាំង០៩ឃុំនោះ ជីកបាន ០៧ឃុំហើយ នៅសល់០២ឃុំទៀតមិនទាន់បានជីក ដោយសាររកទីតាំងមិនទាន់បាន ។ (សម្លេងលោក ផាយ ឡេង)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner