មន្រ្តីអាមេរិក និងតៃវ៉ាន់៖ លោកស្រី Pelosi ត្រូវបានរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់
អត្ថបទដោយ៖
ឈឹម ទីណា
តៃប៉ិ៖ រដ្ឋាភិបាលជាន់ខ្ពស់តៃវ៉ាន់ និងមន្ត្រីអាមេរិក បាននិយាយថា ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលជាផ្នែកមួយ នៃដំណើរទេសចរណ៍នៅអាស៊ីរបស់លោកស្រី ។
ការរំពឹងទុកខាងលេីនេះបានកេីតឡេីងបេីទោះបីជាមានការព្រមានពីមន្ត្រីរដ្ឋបាលលោក ចូ បៃដិន ដែលមានការព្រួយបារម្ភអំពីការឆ្លើយតបរបស់ប្រទេសចិន ចំពោះដំណើរទស្សនកិច្ចជាន់ខ្ពស់បែបនេះក៏ដោយ។
មន្ត្រីតៃវ៉ាន់បានឱ្យដឹងថា លោកស្រី Pelosi ត្រូវបានគេរំពឹងថា នឹងស្នាក់នៅតៃវ៉ាន់មួយយប់។ យ៉ាងណាមិញ វាមិនច្បាស់ទេថាតេីលោកស្រី Pelosi នឹងចុះចតនៅតៃប៉ិនៅពេលណា។
មន្ត្រីអាមេរិក បានបន្ថែមថា មន្ត្រីក្រសួងការពារជាតិកំពុងធ្វើការពេញម៉ោងលើការត្រួតពិនិត្យរាល់សកម្មភាពរបស់ចិននៅក្នុងតំបន់ និងធានានូវផែនការដើម្បីរក្សាសុវត្ថិភាពជូនលោកស្រី Pelosi៕ ប្រភព៖ CNN ប្រែសម្រួល៖ ទីណា និងបុត្រា




ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។