សេចក្តីថ្លែងការណ៍ នៃក្រសួងការបរទេសចិន ចំពោះមុខការបំពេញ ទស្សនកិច្ចរបស់លោកស្រី ផេស៊ីឡូ នៅលើកោះតៃវ៉ាន់

ប៉េកាំង៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានចេញប្រកាសថា ការបំពេញទស្សនកិច្ចរបស់់លោកស្រីផេស៊ីឡូ( Pelosi) ប្រធានសភាតំណាងរាស្ត្រអាមេរិក នៅកោះតៃវ៉ាន់ គឺជាល្មើស យ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ។ ខាងក្រោមជាសេចក្តីថ្លែងការណ៍ទាំងស្រុង៖

សេចក្តីថ្លែងការណ៍នៃក្រសួងការបរទេស នៃសាធារណរដ្ឋ ប្រជាមានិត ចិន ថ្ងៃទី២ ខែសីហា ២០២២ លោកស្រី Pelosi ប្រធានសភាតំណាង រាស្ត្រ អាមេរិក បានឆ្លៀតទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ របស់ចិន ដោយមិនអើពើ នឹងការប្រឆាំងយ៉ាងខ្លាំង និង ការតវ៉ា យ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវ គោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣ រវាងចិន និងអាមេរិក បានវាយប្រហារយ៉ាង ធ្ងន់ធ្ងរចំពោះមូលដ្ឋាន នយោបាយនៃទំនាក់ទំនងចិន និងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់ចិន បានបំផ្លាញយ៉ាង ធ្ងន់ធ្ងរនូវសន្តិភាព និង ស្ថិរភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបាន បញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ ដែលប៉ុនប៉ងចង់ ឱ្យតៃវ៉ាន់ឯករាជ្យ។

ចំពោះការនេះភាគីចិន ប្រឆាំងយ៉ាងដាច់ខាត ថ្កោលទោសយ៉ាង ម៉ឹងម៉ាត់ ហើយបានលើកឡើងការតវ៉ា និងការប្រឆាំងយ៉ាងខ្លាំងទៅ ភាគី អាមេរិក។ នៅលើពិភពលោកនេះ មានប្រទេសចិន តែមួយតៃវ៉ាន់ ជាចំណែកមួយរបស់ទឹកដីចិន ដែលមិនអាចបំបែកឡើយ រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់ដែលតំណាងឱ្យប្រទេសចិន ៕(ប្រភពហ្រ្វេសញូវ)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner