ចិនកោះហៅឯកអគ្គរដ្ឋទូតអាមេរិកមកសួរនាំទាំងយប់ ដើម្បីសម្តែងការប្រឆាំងនឹងលោកស្រី ផេឡូស៊ី ទៅតៃវ៉ាន់

ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន លោក Nicholas Burns ជាបន្ទាន់កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយបានបង្ហាញនូវការតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់របស់ប្រទេសចិន។

ដោយកត់សម្គាល់ថា លោកស្រី Pelosi បានប្រថុយនឹងការថ្កោលទោសជាសកល ដើម្បីបង្ករឿងដោយចេតនា និងលេងជាមួយភ្លើងនោះ លោក Xie បាននិយាយថា នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចំនួនបីរវាងចិន-សហរដ្ឋអាមេរិកអាមេរិក។

លោកថា វាក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់មូលដ្ឋាននយោបាយចិន-អាមេរិក ក៏ដូចជាទំនាក់ទំនង និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។

អនុប្រមុខការទូតចិនរូបនេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះដែរ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន សម្រាប់”ឯករាជ្យតៃវ៉ាន់”។

លោកថា ការផ្លាស់ប្តូរនេះគឺធ្ងន់ធ្ងរបំផុតនៅក្នុងធម្មជាតិ ហើយផលវិបាកគឺធ្ងន់ធ្ងរបំផុត។ ប្រទេសចិននឹងមិនអង្គុយដោយស្ងៀមស្ងាត់ឡើយ ហើយរដ្ឋាភិបាលអាមេរិកត្រូវតែទទួលខុសត្រូវ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner