លោក ឌី រ័ត្នខេមរុណ ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការបើកប្រាក់ឧបត្ថម្ភជូនគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខណ្ឌមានជ័យ
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃពុធ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការបើកប្រាក់ឧបត្ថម្ភជូនគ្រួសារសព ដែលបានស្លាប់ ដោយសារជំងឺកូវីដ-១៩ តាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ មានសមាសភាពចូលរួមដូចខាងក្រោម ៖
១. លោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌ ។
២. លោក ហេង វ៉េងហួត អនុប្រធានការិ-សង្គមកិច្ច និងសុខមាលភាពខណ្ឌ ។
៣. លោក នេត ថារីម មន្រ្តីការិ-ផែនការ ហិរញ្ញវត្ថុ ខណ្ឌ ។
៤. លោក លោកស្រី ចៅសង្កាត់ទាំង៧ ។
៥. មន្រ្តីទទួលបន្ទុក ជំងឺកូវីដ-១៩ សង្កាត់ទាំង៧ ។
នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា សូមលោក លោកស្រី ចៅសង្កាត់ទាំង៧ ត្រូវធ្វើរបាយការណ៍បន្ទាន់ និង ធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ក្នុងមូលដ្ឋាន ពីព្រោះ ចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌមានជ័យ មានចំនួន ២៦៦នាក់ ទើបទទួលបានប្រាក់ឧបត្ថម្ភ ១៩៦នាក់ នៅមិនបានទទួលចំនួន ៧០នាក់ទៀត៕ ដោយ ៖ ឆៃហួត និងប៊ុនធី




