មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ ដំណើរការកំណែសន្លឹកកិច្ចការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២
ដីឥដ្ឋ ៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានធ្វើកំណែសន្លឹកកិច្ចការប្រឡងបញ្ចប់ ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ឆមាសទី១ ឆ្នាំទី៣ និងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី៣ ឆមាសទី២ ឆ្នាំទី២ មាននិស្សិតសរុបចំនួន ៣២នាក់ ក្រោមការត្រួតពិនិត្យរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា ទីប្រឹក្សាក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
ក្នុងដំណើរការកែសន្លឹងកិច្ចការប្រឡងនេះ អនុគណៈកម្មការជ្រើសរើស និងកែវិញ្ញាសា បានចុះលេខសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការប្រឡង រួចប្រគល់ជូន គ្រូនគរបាលជាតិ និងគ្រូនៃអគ្គនាយកដ្ឋានពន្ធនាគារ តាមមុខវិជ្ជានីមួយៗ ដើម្បីធ្វើកំណែសន្លឹកកិច្ចការប្រឡងតាមបារ៉ែមដែលមានស្រាប់នៃមុខវិជ្ជានីមួយៗ។
សមាសភាពចូលរួម គ្រូនគរបាលជាតិ និងគ្រូនៃអគ្គនាយកដ្ឋានពន្ធនាគារ តាមមុខវិជ្ជានីមួយៗ តំណាងមន្ទីរចាត់ការ តំណាងដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃមជ្ឈមណ្ឌល ដែលមានឈ្មោះក្នុងអនុគណៈកម្មការជ្រើសរើសនិងកែវិញ្ញាសានៃលិខិតបង្គាប់ការបង្កើតគណៈកម្មការប្រឡងបញ្ចប់ឆមាសនេះ ៕ ដោយ-រ៉ាវុធ


