ប្រធានាធិបតីតៃវ៉ាន់ហៅលោកស្រី Pelosi ថា ជាមិត្តដែលលះបង់បំផុតរបស់កោះប្រជាធិបតេយ្យ

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន បានថ្លែងអំណរគុណដល់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក ណាន់ស៊ី ផេឡូស៊ី ដែលបានមកទស្សនកិច្ចកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅថ្ងៃពុធនេះ ហើយបាននិយាយថា ទីក្រុងតៃប៉ិនឹងធ្វើតាមអ្វីដែលខ្លួនត្រូវការ ដើម្បីពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់ខ្លួន។

នាឱកាសនោះដែរ លោកស្រី ត្សៃ បានថ្លែងអំណរគុណដល់លោកស្រី ផេឡូស៊ី ចំពោះការបង្ហាញគោលនយោបាយជាប់លាប់របស់សហរដ្ឋអាមេរិក ដែលគាំទ្រការការពារខ្លួនរបស់តៃវ៉ាន់ និងបានហៅលោកស្រី ផេឡូស៊ី ថា ជាមិត្តដែលលះបង់បំផុត”របស់កោះប្រជាធិបតេយ្យ។ លោកស្រី ត្សៃ បាននិយាយនៅឯការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ ថា ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាដោយចេតនា តៃវ៉ាន់នឹងមិនរាថយឡើយ។ យើងមានបំណងចង់សហការ និងធ្វើការដោយឯកភាពជាមួយលទ្ធិប្រជាធិបតេយ្យទាំងអស់ជុំវិញពិភពលោក ដើម្បីរួមគ្នាការពារតម្លៃប្រជាធិបតេយ្យ។

លោកស្រី ត្សៃ បន្តថា លោកស្រីប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយបានប្តេជ្ញាធ្វើឱ្យកោះតៃវ៉ាន់ក្លាយជា “កម្លាំងស្ថិរភាពដ៏សំខាន់” សម្រាប់សន្តិសុខក្នុងតំបន់ និងការអភិវឌ្ឍពាណិជ្ជកម្មពិភពលោក។

លោកស្រី ត្សៃ បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្តរបស់សហរដ្ឋអាមេរិក។ យើងនឹងបន្តធ្វើការជាមួយសភាអាមេរិក ក៏ដូចជារដ្ឋបាលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាសន្តិសុខនៅឥណ្ឌូ-ប៉ាស៊ីហ្វិក, ការអភិវឌ្ឍន៍សេដ្ឋកិច្ច, ការបង្កើនទេពកោសល្យ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងតៃវ៉ាន់-អាមេរិកបន្ថែមទៀត៕ ប្រភព៖ CNN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner