តៃវ៉ាន់ចាត់ទុកការធ្វើសមយុទ្ធយោធារបស់ចិនបានរំលោភលើដែនទឹករបស់ខ្លួន

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាដែលបានគ្រោងទុករបស់ចិននៅជុំវិញកោះតៃវ៉ាន់ គឺស្មើនឹង “ការបិទផ្លូវសមុទ្រ និងផ្លូវអាកាស” ហើយបានរំលោភលើដែនទឹករបស់តៃវ៉ាន់ និងតំបន់ជាប់គ្នារបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោកឧត្តមសេនីយឯក Sun Li-fang បាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតដែលបានគ្រោងទុក “មិនសមហេតុផល” របស់ប្រទេសចិន បានគំរាមកំហែងដល់ផ្លូវទឹកអន្តរជាតិ, រំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ, បំផ្លាញស្ថេរភាពឆ្លងកាត់ច្រកសមុទ្រ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ផងដែរ។

លោក Sun បានបន្ថែមថា យើងនឹងចាត់វិធានការប្រឆាំងនឹងសកម្មភាពណាមួយ ដែលរំលោភលើអធិបតេយ្យភាពរបស់យើង ហើយថា យោធារបស់តៃវ៉ាន់មិនស្វែងរកសង្រ្គាមទេ ប៉ុន្តែនឹងត្រៀមខ្លួនជានិច្ចសម្រាប់វា។ យោធាតៃវ៉ាន់នឹងពង្រឹងការប្រុងប្រយ័ត្ន ក្នុងវិធីសមហេតុផលដែលមិនបង្កើនជម្លោះ។
ដោយឡែកជប៉ុនក៏បានហៅការធ្វើសមយុទ្ធយោធាចិន ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ថា បានបង្កការព្រួយបារម្ភផងដែរ។

ចិនបានបញ្ជាក់ពីការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ព្រមជាមួយនឹងការប្រកាសធ្វើសមយុទ្ធយោធាក្នុងដែនទឹកចំនួន៦ ឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ៕ ប្រភព៖ CNN ប្រែសម្រួល៖ ទីណា និងបុត្រា

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner