វៀតណាម៖ ស្លាប់មនុស្ស ៤១នាក់ព្រោះជំងឺគ្រុនឈាម ក្នុងរយៈពេលប្រាំមួយខែ

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា មនុស្សចំនួន ៤១ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងខែមករាដល់ខែមិថុនា កើនឡើង ៣១ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ វៀតណាមបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ១៣៦០៧៥ករណី កើនឡើងបីដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Nguyen Trong Khoa អនុប្រធានរដ្ឋបាលផ្នែកពិនិត្យ និងព្យាបាលនៃក្រសួងសុខាភិបាល បាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារ ទី២ សីហាថា ក្នុងចំណោមពួកគេ មានអ្នកជំងឺចំនួន ៤១នាក់បានស្លាប់ ការកើនឡើងចំនួន ៣១នាក់។

ករណីជំងឺគ្រុនឈាម និងអ្នកស្លាប់ភាគច្រើនត្រូវបានកត់ត្រានៅភាគខាងត្បូង ដែលបានជួបប្រទះនឹងរដូវវស្សាចាប់តាំងពីចុងខែមេសា។ រដូវនេះជាធម្មតាជាកំពូលនៃជំងឺគ្រុនឈាម ដែលជាជំងឺចម្លងពីមូសខ្លា ចាប់តាំងពីមានទឹកនៅទ្រឹងច្រើន ដែលសត្វដង្កូវនាងបង្កាត់ពូជ។

លោក Khoa បាននិយាយថា៖ «ក្នុងចំណោមអ្នកស្លាប់ មាន ១៨នាក់ជាកុមារ ក្នុងនោះ ៧២ ភាគរយ គឺធាត់៕ ប្រភពពី Vnexpress ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner