គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យគោលដៅចំនួន៤ បានទទួលប័ណ្ណសរសើរ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ក្នុងកម្មវិធីការផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិសម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាជនបង្គោលកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិកម្ពុជា-កូរ៉េ បានអញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណសរសើរ និងវិញ្ញាបនបត្រជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យគោលដៅចំនួន៤ ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។

យោងតាមកិច្ចព្រមព្រៀងសហការ ក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វិទ្យាល័យចំនួន៤ ត្រូវបានជ្រើសរើសជាសាលាគោលដៅ ដើម្បីអនុវត្តកម្មវិធីការផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិសម្រាប់ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយបង្រៀនតាមប្រព័ន្ធអនឡាញ។ វិទ្យាល័យគោលដៅទាំង៤ រួមមាន វិទ្យាល័យ ហ៊ុន សែន អង្គស្នួល វិទ្យាល័យ ជ័យវរ្ម័នទី៧ វិទ្យាល័យ វឌ្ឍនៈឈូងលាភ និងវិទ្យាល័យ ឫស្សីកែវ។

ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានជំរុញឱ្យកម្មវិធីនេះទទួលជោគជ័យ និងទទួលការកោតសរសើរពីអង្គការ APCEIU ពីសមត្ថភាព និងភាពច្នៃប្រឌិតរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

សូមជម្រាបថា កម្មវិធីនេះបាន បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញដល់សិស្សានុសិស្សលើផ្នែកបញ្ញា សីលធម៌ តម្លៃ និងបំណិនមូលដ្ឋាន ដើម្បីឱ្យក្លាយខ្លួនជាបុគ្គលល្អ ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ ប្រទេសជាតិ និងសកលលោក ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner