សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលថ្ងៃទី១៦០ (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងការពារជាតិរុស្ស៊ីបានចោទថាសហរដ្ឋអាមេរិកថា ជាអ្នកដើរតួផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែនតាមរយៈការផ្តល់លើទីតាំងគោលដៅនានាឲ្យកងកម្លាំងអ៊ុយក្រែនវាយប្រហារដោយប្រើអាវុធ HIMARS ។ អាវុធ HIMARS គឺជាអាវុធដែលគេជឿថាជាអាវុធមានឥទ្ធិពល ខ្លាំង, បាញ់ត្រង់ចំគោលដៅ និងច្បាស់ជាងអាវុធរបស់រុស្ស៊ី។
សហរដ្ឋអាមេរិកបានថ្លែងថា គេបានផ្តល់អាវុធនេះចំនួន១៦ដើមហើយរួមទាំងការផ្តល់បួនចុងក្រោយនេះទៀតដើម្បីជួយ អ៊ុយក្រែនវាយដណ្តើមយកទឹកដីភាគខាងកើតមកវិញ។
លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយ ការណ៍ជុំវិញស្ថានការណ៍សង្គ្រាមអ៊ុយក្រែនឈានចូលថ្ងៃទី១៦០