ថៃ បានកត់ត្រា ករណី ឆ្លងកូវីដ-១៩ ចំនួន ២,១៦៦ករណី និង ស្លាប់ ២៩ នាក់ក្នុងថ្ងៃព្រហស្បតិ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃ បាន រាយការណ៍ នាថ្ងៃទី៤ ខែសីហាថា ក្នុង រយៈពេល ២៤ម៉ោងកន្លងមកមាន អ្នក ជំងឺ Covid-19 ចំនួន ២,១៦៦ នាក់ ត្រូវ បានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។
ចំនួនអ្នកស្លាប់បានកើនឡើង ២៩នាក់ ខណៈដែលអ្នកជំងឺ ២៧០០នាក់បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ។ ចំនួនករណីសរុបនៅថៃ មានចំនួន ២ ៣៧៥ ២៩០នាក់ហើយ ដោយមានអ្នកស្លាប់ចំនួន ៩ ៧៩៤នាក់ គិតត្រឹមព្រឹកថ្ងៃទី៤ សីហា៕ ដោយ៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ