រថយន្តធុនធំបើកបុក បុរសម្នាក់ដើរឆ្លងផ្លូវ៥០មែត្រ បណ្តាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបើកបុកបុរសម្នាក់ដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3B-3695 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ លុះដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យមើល ។

ក្រោយពេលកើតហេតុនោះដែរ តៃកុងរថយន្តបង្កក៏បានឈប់រថយន្តទុកចោល ហើយចុះគេចខ្លួនបាត់ស្រមោល ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ។

ដោយឡែកសពបុរសរងគ្រោះមិនទាន់ធ្វើអត្តសញ្ញាណនៅឡើយ ដោយមានវ័យជាង៣០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ក្រហម ស្លៀកខោខូវប៊យជាងវែង ។ បច្ចុប្បន្ននេះ សពត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា និងកំពុងស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner