ថៃ៖ ប្រពន្ធរបស់អ្នកជំងឺអុតស្វាជនជាតិអាឡឺម៉ង់ ធ្វើតេស្តអវិជ្ជមាន
អត្ថបទដោយ៖
ឈឹម ទីណា
ភូកេត៖ ភរិយា ជនជាតិ ថៃ របស់អ្នក ជំងឺអុតស្វា ជនជាតិអាឡឺម៉ង់ បានធ្វើ តេស្ត អវិជ្ជមានចំពោះជំងឺនេះ។
ប្រធានការិយាល័យសុខាភិបាលខេត្តលោក Kusak Kukiatkoon បាននិយាយ នាថ្ងៃព្រហស្បតិ៍ទី៤ សីហានេះថា ការធ្វើតេស្តដោយមន្ទីរពិសោធន៍វិទ្យាសាស្ត្រវេជ្ជសាស្ត្រក្នុងខេត្តបង្ហាញថា លោកស្រីមិនបានឆ្លងមេរោគនោះទេ។
ប្តី ប្រពន្ធ ទាំង២នាក់បានទៅដល់កោះ ភូកេត កាលពីថ្ងៃទី១៨ កក្កដា ស្នាក់ នៅជាមួយគ្រួសារ ប្រពន្ធ នៅស្រុក Muang ។ គាត់ចាប់ផ្តើមបង្ហាញរោគសញ្ញាប្រាំថ្ងៃក្រោយមក។ គាត់បានស្វែងរកការព្យាបាល ហើយលទ្ធផលតេស្តត្រូវបានប្រកាសកាលពីថ្ងៃពុធ គាត់ ជាករណីទីបី នៃជំងឺអុតស្វា នៅ ប្រទេសថៃ និង ជាករណីទី ពីរ ដែល បានរកឃើញ នៅលើកោះទេសចរណ៍មួយនេះ៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។