វីដេអូ៖ តើ ស-២៤ ខុសគ្នាដូចម្ដេចនឹងសហករហ៍មូលដ្ឋាន?
ស-២៤ មានលក្ខណៈដូចសហករណ៍មូលដ្ឋាន ក្នុងរឿងមួយចំនួន ដែលសំខាន់គឺសិទ្ធិក្នុងបញ្ហារស់នៅមានលក្ខណៈដូចគ្នា ដែលទីនោះពុំទទួលការសម្រេចពីអចិន្រ្ដៃយ៍បស្ចិម ឬលេខាភូមិភាគផ្ទាល់លើគ្រប់ករណីនោះទេ។
អ្វីដែលមិនដូចគ្នានោះគឺ ស-២៤ ប្រមូលផ្ដុំមនុស្សដែលមានស្លាកស្នាមស្រាប់រួចទៅហើយ រីឯសហករណ៍មូលដ្ឋានប្រមូលផ្ដុំមនុស្សទៅតាមវណ្ណៈដែលគេមិនជឿទុកចិត្ដ។ ទីពីរ នៅ ស-២៤ ភាគច្រើនជាអតីតយុទ្ធជន យុទ្ធនារីរបស់បក្សកុម្មុយនីស្ដកម្ពុជា ដែលទីនោះមិនសូវមានគ្រួសារនៅទីនោះទេ រីឯសហករណ៍មូលដ្ឋានភាគច្រើនពោរពេញដោយមនុស្សដែលមានគ្រួសារ មានប្ដី ប្រពន្ធ កូន ជីដូនជីតា នៅជុំគ្គីគ្នា។
ស-២៤ ជាសាខាមួយរបស់បុគ្គលិកមន្ទីរ ស-២១ ដែលធ្វើការនៅទីនោះ។ ជាទូទៅនៅពេលយប់ ប្រធាន ស-២៤ បានបញ្ចូនមនុស្សទៅលបស្ដាប់ និងតាមដាន ប៉ុន្តែចំពោះការចាត់តាំងក្នុងការបញ្ចូនគឺ ឌុច មិនបានដឹងឮនោះឡើយ។
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប៉ុលពត #កម្ពុជាប្រជាធិបតេយ្យ #KhmerRougeRegime #ខ្មែរក្រហម #ក្អែកខ្មៅ #មេដឹកនាំខ្មែរក្រហម #ស២៤ #ស២១ #សហករណ៍មូលដ្ឋាន #ឌុច
Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ
Telegram Channel