ផ្ទៃដីជាងបួនពាន់ហិកតារងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់នៅអេស្ប៉ាញ

ម៉ាឌ្រីដ៖ សេវាពន្លត់អគ្គីភ័យក្នុងតំបន់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានឱ្យដឹងថា ផ្ទៃដីជាង៤.០០០ហិកតាត្រូវបានបំផ្លាញដោយ សារ ភ្លើងឆេះព្រៃចំនួនប្រាំពីរដែលកំពុងឆាបឆេះនៅក្នុងសហគមន៍ស្វយ័ត Galicia នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ផ្ទៃដីចំនួន២.០០០ ហិកតា ត្រូវបានបំផ្លាញដោយសារអណ្តាតភ្លើងដ៏ធំបំផុតនៅជិតទីក្រុង A Coruna ។ មិនមានអ្នករងរបួសទេ ប៉ុន្តែអណ្តាតភ្លើងបានបង្ខំ ឱ្យមានការជម្លៀសមនុស្ស ៧០០នាក់ចេញពីកន្លែងបោះជំរំក្នុងតំបន់ A Pobra do Caraminal។ ភ្លើងឆេះនៅក្នុងខេត្ត Ourense បានឆាប ឆេះផ្ទៃដីចំនួន ៦០០ហិកតា បន្ទាប់ពីចាប់ផ្តើមក្នុង ពេល ដំណាលគ្នា ចំនួន ១០កន្លែងផ្សេងៗគ្នា ប៉ុន្តែត្រូវបានគ្រប់គ្រង។ អគ្គិភ័យភាគច្រើន ត្រូវបានគេគិតថា កើតឡើងដោយចេតនា របស់មនុស្ស។ នេះបើតាម របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ជាមួយគ្នានេះ មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ (PP) លោក Alberto Nunez Feijoo ដែលជាអតីតប្រធានរដ្ឋាភិបាលក្នុងតំបន់ Galicia បានអំពាវនាវឱ្យមានការដាក់ទោសទណ្ឌផ្លូវច្បាប់ជាទម្ងន់ទៅលើជនបង្ក។

បើតាមទិន្នន័យដែលប្រមូលបានដោយផ្កាយរណប Copernicus កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ផ្ទៃដីប្រហែល ២៣០,០០០ហិកតា ត្រូវបានដុតបំផ្លាញដោយសារភ្លើងឆេះព្រៃនៅរដូវក្តៅស្ងួតបំផុតក្នុងកំណត់ត្រានៅក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២២នេះ។

ជាការឆ្លើយតប រដ្ឋាភិបាលកណ្តាលអេស្ប៉ាញ ក្នុងថ្ងៃចន្ទនេះ បាន អនុម័តច្បាប់ថ្មីមួយ ដើម្បីជួយទប់ស្កាត់អគ្គិភ័យនាពេលអនាគត ដែលរួមមានវិធានការដូចជាការបង្កើនការប្រុងប្រយ័ត្នពេញមួយឆ្នាំ និងការជំរះស្មៅចេញ ដើម្បីការពារអណ្តាតភ្លើងដែលរីករាល ដាលយ៉ាងឆាប់រហ័ស៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner