លោក ដូណាល់ ត្រាំ រិះគន់គណបក្សប្រជាធិបតេយ្យជុំវិញការស៊ើបអង្កេតការប្តឹងទម្លាក់ ប្រធានាធិបតីចេញពីតំណែង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបន្តរិះគន់គណបក្សប្រជាធិបតេយ្យ ដែលបានផ្តួចផ្តើមការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង ដោយសារបណ្តឹងរបស់អ្នកទម្លាញព័ត៌មានសម្ងាត់។

តាមរយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃចន្ទសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានសរសេររិះគន់អ្នកចោទប្រកាន់លើរូបលោក ហើយបានផ្តោតខ្លាំងលើការខឹងរបស់លោកទៅលើប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្រ្ត លោក អាដាម ស្រ៊ីស ដែលកាលពីសប្តាហ៍មុន បានរិះគន់ការនិយាយទូរសព្ទរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ។

គួរបញ្ជាក់ថា អ្នកបញ្ចេញព័ត៌មានសម្ងាត់នោះ បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ បានស្វះស្វែងរកការជួយពីប្រធានាធិបតីអ៊ុយក្រែន នៅក្នុងការជីកកកាយរកព័ត៌មានទាក់ទិននឹងឧក្រិដ្ឋកម្មរបស់លោក ចូ បៃឌិន ជាអតីតអនុប្រធានាធិបតីអាម៉េរិក និងលោក ហាន់ធើ ដែលជាកូនប្រុសរបស់លោក ដោយនឹងធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមរបស់លោក បៃឌិន ដើម្បីបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងដើម្បីប្រកួតប្រជែងជាមួយលោកត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំ២០២០៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner