កូរ៉េខាងជើង ស្តីបន្ទោសសហរដ្ឋអាម៉េរិក ចំពោះការបរាជ័យក្នុងការចាប់ផ្តើមកិច្ចចរចា នុយក្លេអ៊ែរឡើងវិញ
សហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាម៉េរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ចំពោះការបរាជ័យក្នុងការចាប់ផ្តើមកិច្ចចរចាគ្នាឡើងវិញ ដែលបានជាប់គំាងជាងមួយឆ្នាំ បន្ទាប់ពីជំនួបលើកដំបូងរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយនឹងមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានប្រតិភូកូរ៉េខាងជើងលោក គីម សុង បានបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិនៅថ្ងៃចន្ទសប្តាហ៍នេះថា ស្ថានភាពនៅឧបទ្វីបកូរ៉េហាក់កំពុងធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំង ដោយសារតែការបង្កហេតុនយោបាយ និងយោធាដែលបានប្រព្រឹត្តដោយសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង បច្ចុប្បន្នកំពុងបានជាប់គាំង ចាប់តាំងពីជំនួបលើកដំបូងរវាងលោក ត្រាំ និងលោក គីម បានបរាជ័យកាលពីខែកុម្ភៈកន្លងទៅ បើទោះបីជាមេដឹកនំាទំាងពីរ បានជួបគ្នាម្តងទៀតកាលពីខែមិថុនា នៅឯតំបន់ព្រំដែនកូរ៉េ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមគ្នានោះ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកដំបូងបំផុត ដែលយកជាន់ទឹកដីកូរ៉េខាងជើង៕ធ.ដ
