លោក មូន ជែអ៊ីន ជំរុញឱ្យមានសកម្មភាពដ៏អង់អាចក្លាហាន ដើម្បីចាប់យកឱកាសរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពានាវឱ្យមានការប្តេជ្ញាចិត្ត និងសកម្មភាពដ៏អង់អាចក្លាហាន ដើម្បីចាប់យកឱកាសរក្សាសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េយ៉ុនហាប់។

ការកត់សម្គាល់បែបនេះរបស់លោក មូន ជែអ៊ីន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយសមាជិកថ្មីនៃក្រុមប្រឹក្សាបង្រួបបង្រួមជាតិ (NUAC) នៅឯការិយាល័យប្រធានាធិបតីមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយថា កិច្ចចរចានុយក្លេអ៊ែរក្នុងកម្រិតការងាររវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ទំនងជាកើតឡើងក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខទៀតនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានបន្ថែមទៀតថា ពេលវេលាសម្រាប់កិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ កំពុងរំកិលកាន់តែខិតជិតម្តងទៀតហើយ លោកថា ជំហានឆ្ពោះទៅរកការចរចាកម្រិតការងារកូរ៉េខាងជើង-សហរដ្ឋអាម៉េរិក ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលកូរវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកជាលើកទី៣ ក៏កាន់តែលឿនទៅៗហើយដែរ គឺវាអាស្រ័យលើការប្តេជ្ញាចិត្តកុំអោយខកខានពេលវេលា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner