ទឹកទន្លេស្រែពកហក់ឡើងខ្លាំង បង្កជាទឹកជំនន់ (Video Inside)

អាជ្ញាធរស្រុកកោះញែក នៅខេត្តមណ្ឌលគិរី កំពុងចាត់វិធានការត្រៀមទូក សំរាប់ជួយ សម្រួលដល់ពលរដ្ឋ ខណៈពេលដែលស្ថានភាពទឹកជំនន់នៅទន្លេស្រែពក មានការហក់ឡើង ខ្លាំងគិតត្រឹមរសៀលថ្ងៃទី៩កក្កដានេះ។

សេចក្តីរាយការពីស្រុកកោះញែក បានបញ្ជាក់ថា ទឹកបានហូរច្រោះដីក្បាលស្ពានបាឡេ ឆ្លង ទៅភូមិជីមៀត ឃុំណងឃីលឹកបណ្តាល ឱ្យកកស្ទះការធ្វើដំណើរ។ អាជ្ញាធរស្រុកកោះញែក បានរាយការណ៍ថា កត្តាដែលនាំឱ្យមានទឹកជំនន់ ជន់ហក់ឡើងលឿនបែបនេះ ដោយសារ តែទ្វារទឹកនៃវារីអគ្គិសនីនៅឯភាគីប្រទេសវៀតណាម បានបើក បូករួមទាំងមានភ្លៀងធ្លាក់ ជាប់ៗគ្នា ទើបបង្ករឱ្យមានការជន់លិចបែបនេះ។ ទឹកទន្លេស្រែពក ត្រូវគេរាយការណ៍ថា មានកម្ពស់ជាង១០ម៉ែត្រហើយថ្ងៃនេះ ដែលជាចំណុចមួយជិតនឹងប្រកាសអាសន្នហើយ។

ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយមានស្ថានភាពជាតំបន់ភ្នំ ដូចច្នេះមានតែស្រុក២ប៉ុណ្ណោះ ដែលប្រឈមនិងការជន់លិច ក្នុងនោះមាន ស្រុកកែវសីមា និងស្រុកកោះញែក ។ ក្នុងករណី ការជន់លិចនេះ គឺមិនទាន់មានសេចក្តីរាយការអំពីការខូចខាត ផលដំណាំ និងគ្រោះថ្នាក់ ដល់អាយុជីវិតនៅឡើយទេ។

ads banner