លោកនាយករដ្ឋមន្ត្រីជប៉ុន រុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបក្ស LDP នាថ្ងៃនេះ
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងថ្នាក់ដឹកនាំនៃគណបក្សសេរីនិយមដែលកំពុងកាន់អំណាចដ៏សំខាន់ នៅថ្ងៃពុធទី១០ សីហា ២០២២នេះ។ លោក Kishida គ្រោងតែងតាំងមេដឹកនាំថ្មីរបស់ LDP ប៉ុន្តែ អនុប្រធាន Aso Taro និងអគ្គលេខាធិការបក្ស Motegi Toshimitsu នឹងបន្តនៅក្នុងមុខតំណែងរបស់ពួកគេ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្ម Hagiuda Koichi នឹងក្លាយជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយ។ Kishida នឹងជួបពិភាក្សាជាមួយលោក Yamaguchi Natsuo ដែលជាមេដឹកនាំនៃដៃគូសម្ព័ន្ធមិត្ត Komeito មុនពេលក្រុមថ្មីនៃគណៈរដ្ឋមន្ត្រីដែលមានសមាជិក ១៩ នាក់ ត្រូវបានប្រកាស នៅពេលរសៀល។
រដ្ឋមន្ត្រីការបរទេស Hayashi Yoshimasa រដ្ឋមន្ត្រីហិរញ្ញវត្ថុ Suzuki Shunichi ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu និងសមាជិកពីរនាក់ទៀតនឹងបន្តកាន់តំណែង។ សមាសភាពនឹងរួមបញ្ចូលទាំងអតីតរដ្ឋមន្ត្រីចំនួន ៥រូប។
លោក Kato Katsunobu នឹងកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលជាលើកទី៣ ហើយលោក Hamada Yasukazu នឹងត្រលប់មកធ្វើជារដ្ឋមន្ត្រីការពារជាតិវិញ។
រដ្ឋមន្ត្រីនឹងត្រូវបានគាំទ្រដោយព្រះចៅអធិរាជ Naruhito នៅព្រះបរមរាជវាំង ដោយលោក Kishida គ្រោងនឹងនិយាយទៅកាន់អ្នកសារព័ត៌មានអំពីគោលបំណងរបស់គាត់ បន្ទាប់ពីការរុះរើនេះ ៕ ប្រភពពី NHK
