ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នា២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក អ្នកទទួលបានអំណោយផលសម្រាប់ការចរចា និងាគ្រប់គ្រង។ ក្រៅពីនេះ បញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលនេះមានកំរិតខ្ពស់ លោកអ្នកអាចបង្កើនប្រាក់សន្សំសំចៃបានច្រើន ពិសេសផល ចំណេញនឹងកើនឡើងទ្វេរដងក្នុងពេលនេះ។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវយកចិត្តទុក ដាក់បន្ថែមជាមួយនឹងទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមគ្រួសារ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ។ ក្រៅពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនកំពុងមានភាពរីកចម្រើនត្រចេះ ត្រចង់បំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ អ្នកអាច ឡើងតំណែង ឬរំពឹងទទួលបានផលលាភពីការងារដែលអ្នកកំពុងធ្វើ។ ក្នុងនោះប្រសិនបើ អ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើន អតិថិជនល្អ និងគួរឲ្យជឿជាក់។ ក្នុងនោះ បញ្ហាដែលនឹងអាចកើតឡើងមិនអាចរំខានកិច្ចការអ្នកបានទេ។ លោកអ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពរីកចម្រើន និងរីករាយ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អ្នកអាចធ្វើអ្វីៗបាន តាមបំណង។ ក្រៅពីនេះ ចំពោះស្ថានភាពហិរញ្ញវត្ថុក៏រឹងមាំខ្លាំងផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់បន្ថែម។ ជៀសវាងការប្រជុំ ពិភាក្សាក្រៅពីការងារដែលខ្លួនកំពុងអនុវត្តរាល់ថ្ងៃ។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទំនងជា ត្រូវខិតខំធ្វើការដើម្បីឲ្យអ្នកយល់ដឹងពីការងាររបស់ខ្លួន។ ក្នុងពេលស្របគ្នាចេះ គួរជ្រើស រើសមនុស្សដែលនឹងចូលមកកៀកក្បែរលោកអ្នកឲ្យមានល្អិតល្អន់ ក្រែងមានការអាក់អន់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ផ្ទុយពីភាព អវិជ្ជមាននេះ លោកអ្នកទទួលបានការយោគយល់ល្អក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងសម្រាប់ ក្រុមគ្រួសារ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមប្រុងប្រយ័ត្នរាល់ការធ្វើដំណើរផ្លូវឆ្ងាយ ហើយបើអាចសូមផ្អាកសិនរឹតតែ ប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួនជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។ ក្នុងនោះសូមធ្វើយ៉ាងណា កំចាត់ភាព សង្ស័យរបស់អ្នកដែលគ្មានហេតុផលទាំងនោះ ពីព្រោះវានឹងជាករណីរំខានដល់លទ្ធផល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងរៀបចំពិធី មង្គលនានា សូមធ្វើក្នុងរវាងពេលព្រឹក ដើម្បីទទួលបានជោគលាភកាន់តែធំ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយសារ ភាពស្មុគ្រស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ សូមលោកអ្នកចូលខ្លួនដើម្បីមាន លទ្ធភាពយល់ដឹងពីបញ្ហា ហើយដោះស្រាយឲ្យបានឆាប់។ ស្ថានភាពស្មុគ្រស្មាញនេះនឹង រាំងស្ទះការសម្រេចចិត្ត ហើយបំផ្លាញពេលវេលាដែលលោកអ្នកមាន ដូច្នេះសូមកុំបណ្តោយ បញ្ហាឲ្យនៅសេសសល់។ ចូរកុំប្រថុយប្រថាន ប៉ុន្តែស្វែករកការពិភាក្សាជាមួយមនុស្សដែល គួរទុកចិត្ត។ ហើយប្រសិនបើអ្នកនឹង ចាកចេញដើម្បីដកស្រង់យកបទពិសោធន៍តាមវគ្គ បណ្តុះបណ្តាល នោះនឹងអាចកែប្រែ ស្ថានភាពទៅជាប្រសើរឡើងវិញក្នុងពេលយ៉ាងឆាប់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ក ក្នុងថ្ងៃនេះ ពីព្រោះបញ្ហារឹងស្ទះទាំងអស់ត្រូវបានដោះស្រាយ ហើយជាពិសេសមនុស្សដែល នៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាងខ្លាំង។ ចំពោះទំនាក់ទំនងក្នុងថ្ងៃនេះ គឺអ្នកហាក់មានអំណាចឥទ្ធិពលលើមនុស្សដែលនៅក្បែរខ្លួន ហើយសូម្បីតែថ្នាក់លើក៏ ស្រលាញ់ពេញចិត្តលើការងាររបស់អ្នកផងដែរ។ លោកអ្នកក៏មិនចាំបាច់បន្ថយល្បឿនការ ងារផងដែរ ពីព្រោះភាពលំបាកមួយចំនួន គឺនឹងអាចដោះស្រាយបានដោយភាពងាយ ស្រួលណាស់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ លោកអ្នកកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើតែម្តង ដូច្នេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារ ឬបញ្ចេញគំនិតយោបល់ដោយ សេរី។ ថ្ងៃនេះមិនមែនជាពេលវេលាឲ្យអ្នករុញរានោះទេ សូមប្រញាប់ប្រញាលកុំឲ្យឳកាស ល្អនេះកន្លងផុតទៅ។ ទន្ទឹមនឹងនេះ ប្រសិនជាអ្នកចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនក៏អាចធ្វើទៅបានដោយគ្មានហេតុផលណាមួយជំទាស់នោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ការផ្លាស់ប្តូរនានានក្នុងពេលេនះទទួលបានសុទ្ធតែភាពវិជ្ជមាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរបង្ខំខ្លួនក្នុងស្ថានភាពមិនល្អប្រសើរនោះទេ។ ប៉ុន្តែ បើទោះបីជាមានការផ្លាស់ប្តូរណាមួយក៏ដោយ សូមលោកអ្នកឈរលើជំហររបស់ខ្លួន។ ការគោរពយោបល់ និងគំនិតរបស់អ្នកដទៃជាចំណុចវិជ្ជមានរបស់ការងារ ប៉ុន្តែក៏មិនគួរឲ្យ អ្នកដទៃមានអំណាចទៅលើកិច្ចការងារ និងលទ្ធផលការងាររបស់អ្នកឡើយ។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ខាល មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងកើតឡើងដល់កាំជណ្តើរតែម្តង។ ក្នុងនោះសុខសុវត្ថិភាពមាន ពេញបរិបូណ៍។