មន្រ្តីក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង
អត្ថបទដោយ៖
ឈឹម សុផល
ស្ទឹងត្រែង៖ មន្រ្តីក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួនបួនរូបនៅ ភូមិសាស្ត្រខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ។
ជាលទ្ធផលក្រុមការងារបង្ក្រាបបាន៖ សាច់ជ្រូកព្រៃ ចំនួន១១គីឡូ សាច់ឈ្លូសចំនួនប្រាំគីឡូមសាច់ប្រមាចំនួនពីរគីឡូនិងសត្វ រញី (ងាប់) ចំនួនមួយក្បាល។
សាច់សត្វ ដែលរឹបអូសបាន ក្រុមការងារបានយកទៅដុតបំផ្លាញចោល ។ចំណែកឯម្ចាស់សាច់សត្វព្រៃ បានគេចខ្លួនអស់បន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ៕





ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។