អារ៉ាប៊ីសាអូឌីតអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាចាត់វិធានការទប់ស្កាត់សកម្មភាពបង្កហេតុរបស់អ៊ីរ៉ង់

អារ៉ាប៊ីសាអូឌីត៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះបានព្រមានថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកនឹងឡើងថ្លៃកប់ពពក ខណៈណាសហគមន៍អន្តរជាតិមិនរួមគ្នាចាត់វិធានការទប់ស្កាត់ទង្វើបង្កហេតុរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ។
ការថ្លែងបែបនេះរបស់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន់ ធ្វើឡើងបន្ទាប់ពីទ្រង់បានយល់ស្របទៅនឹងការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលថា ការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា គឺជាសកម្មភាពចង់បង្កសង្រ្គាមរបស់អ៊ីរ៉ង់ ។
ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតរូបនេះបានសង្កត់ធ្ងន់ថា បើសិនជាពិភពលោកមិនព្រមចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ទង្វើបង្កហេតុរបស់អ៊ីរ៉ង់ទេ នោះយើងនឹងបានឃើញជម្លោះមួយផ្ទុះឡើងនៅពេលអនាគត ដែលនឹងគំរាមកំហែងដល់ផលប្រយោជន៍ពិភពលោកទាំងមូល ។ យ៉ាងណាមិញ ព្រះអង្គនៅតែចង់បានការដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធីជាជាងការប្រើប្រាស់កម្លាំងយោធា ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner