មេទ័ពកំពូលអ៊ីរ៉ង់ព្រមានចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់រាល់សកម្មភាពទំាងឡាយណាដែលប្រឆាំងនឹងប្រទេសខ្លួន

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នូវរាល់ទង្វើបំពានទំាងឡាយណា ដែលមានចេតនាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក អាមែរ ហាតាមី ។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់រូបនេះបានថ្លែងព្រមានយ៉ាងដូច្នេះ ក្រោយអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនតម្លៃរាប់រយលានដុល្លាររបស់អាមេរិកមួយគ្រឿង នៅលើដែនអាកាសខេត្ត ហ័រមូសហ្គេន កាលពីខែមិថុនាកន្លងទៅនេះ ដោយចោទថា វាបានហោះរំលោភដែនអាកាសអ៊ីរ៉ង់ ។
លោក អាមែរ ហាតាមី ថែមទំាងបានអះអាងទៀតថា អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ទល់ស្ថានការណ៍គ្រប់កាលៈទេសៈ ដោយមានការប្រយុទ្ធប្រឆាំងក្រុមភេរវករ និង ការបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក ដែលបានហោះបំពានដែនអាកាសអ៊ីរ៉ង់ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner