អគ្គិភ័យដ៏ធំនៅឃ្លាំងស្តុកប្រេងរបស់គុយបារលត់វិញជិតអស់ហើយ បន្ទាប់ពីឆេះ៦ថ្ងៃ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាវ៉ាន់ណា៖ ប្រទេសគុយបាបានប្រកាសថា អគ្គិភ័យដ៏ធំនៅឃ្លាំងស្តុកប្រេងត្រូវបានរលត់ទៅវិញជិតអស់ហើយ បន្ទាប់ពីឆេះរយៈពេល ៦ ថ្ងៃ។
ភ្លើងបានឆាបឆេះ ដោយសាររន្ទះបាញ់នៅទីក្រុង Matanzas ដោយបំផ្លាញធុងស្តុកប្រេងសំខាន់របស់ កោះចំនួនបួន។ ក្រុមអ្នកពន្លត់អគ្គីភ័យមកពីប្រទេសគុយបា និងម៉ិកស៊ិកបានធ្វើការរួមគ្នាជាច្រើនថ្ងៃដើម្បីទប់ស្កាត់ភ្លើងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសគុយបា រហូតដល់ថ្ងៃទី១១ សីហា មានការបញ្ជាក់ពីជិតរលត់វិញនេះ។
មន្ត្រីបានបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យពីរនាក់បានស្លាប់ និងសហការី ១៤នាក់បាត់ខ្លួន។ មនុស្សជាង ១០០នាក់ត្រូវបានរាយការណ៍ថា បានរងរបួសដោយ ២២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕
ប្រភពពី CGTN, ដោយ៖ សារ៉ាត







លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ