ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជូនដំណើរបងប្អូន កូនក្មួយដែលជាពលករកម្មកររោងចក្រ និងមន្រ្តីរាជការដែលធ្វើការនិងប្រកបការងារនៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងកម្លាំងកងរាជអាវុធហត្ថ និងនគរបាលក្រុងបាត់ដំបង បានអញ្ជើញជូនដំណើរដល់បងប្អូនប្រជាពលរដ្ឋដែលជាកម្មករ ពលករឲ្យវិលត្រឡប់កាន់រាជធា នីភ្នំពេញវិញ នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះ ដើម្បី
បានវិលទៅប្រកបកិច្ចការងារនិងរកទទួលទានរប ស់ខ្លួនវិញក្រោយពីការឈប់សំរាកមួយរយៈកន្លង មកនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខ្មែរ ០៣ថ្ងៃ ចាបយពីថ្ងៃទី២៧-២៨ដល់ថ្ងៃទី២៩ កញ្ញា២០១៩នេះ។

      ពិធីជូនដំណើរនិងជួបសំណេះសំណាលជាមួយ បងប្អូនដែលជាប្រជាពលករកម្មករ និងបងប្អូនអ្នកបើកបររថយន្តក្រុងជូនដំណើរពលករទាំងព្រឹកព្រលឹមភ្លឺស្រាងៗ ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩នៅឯចំណតរថយន្តក្រុងដែលស្ថិតក្នុងបរិវេណផ្សារទំនើបភូពុយ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។

    ក្នុងការជូនដំណើរនិងជួបសំណេះសំណាលជាក្មួយៗនិងបងប្អូនពលករ កម្មករនៅទីនោះ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំងសហការី ក៏បានផ្តល់នូវអាហារសម្រន់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនសាធារណៈសាលារាជធានីភ្នំពេញដែលបានចេញ
ដំណើរពីបាត់ដំបងឆនពោះទៅកាន់គោលដៅនៃរាជធានីភ្នំពេញវិញ។សូមបញ្ជាក់ផងដែរថា៖កន្លង មកនេះ សម្តេចតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋា ភិបាលកម្ពុជា បានផ្តល់រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដើម្បីជញ្ជូនបងប្អូនប្រជាពលរដ្ឋនិងប្រជាពលករកម្មករ ក្នុងការធ្វើដំណើរទៅ មកដោយឥតគិតថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីដឹកជញ្ជូនបងប្អូនទាំងនោះ មកកាន់ស្រុកកំណើត
រៀងៗខ្លួន ក្នុងការជួបជុំបងប្អូន ជីដូនជីតា ឪពុកម្តាយនិងកូនចៅរបស់ខ្លួនក្នុងឱកាសបានឈប់ស ម្រាកនៅក្នុងរដូវបុណ្យទានជាហូរហែរកន្លងមក។ជាទម្លាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខ និង ជីវ ភាពប្រជាពលករ ដោយបានផ្តល់ នូវ រថយន្តក្រុងចំនួន១៥ឡានក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលករក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ។ ជារៀងរាល់ឆ្នាំ រាជ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជន កម្ពុជា នៅក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរសំខាន់ៗ ដូចជាៈ ពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម។ រាជរដ្ឋាភិបាលបានផ្តល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីធ្វើការដឹក
ជញ្ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ពលករ កម្មករ ដើម្បីបានធ្វើដំណើរដោយឥតគិតថ្លៃទាំងទៅមក
បានមកជួបជុំក្រុមគ្រួសារ ឪពុកម្តាយ បងប្អូនកូន ចៅរបស់ខ្លួន ក្នុងរដូវបុណ្យទានធំៗ។

        ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់បង ប្អូនជាអ្នកបើកបររថយន្តក្រុង ដែលបានខិតខំលះ បង់នូវពេលវេលាក្នុងការដឹកជញ្ជូនបងប្អូនជាពល រដ្ឋ ជាកម្មករ ពលករក្នុងការធ្វើដំណើរប្រកបដោយការយកចិត្តទុកដាក់ ទាំងការបើកបរនិងដឹកជញ្ជូនប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា ទាំងពេលមកស្រុកកំណើតនៅពេលវិលត្រឡប់ទៅវិញនៅគ្រប់ទីកន្លែងទាំងអស់សូមប្រកបដោយសុខវត្ថិភាពកុំបីឃ្លាតនិងពេលវិលត្រឡប់ទៅវិញប្រកបកិច្ចការងាររកទទួលទានឲ្យមានបានគ្រប់ៗគ្នា ជួបតែសុភមង្គលវិបុលភាពល្អគ្រប់ប្រការ ។

     ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំ បង ងួន រតនៈ ក៏បានឧបត្ថម្ភថវិកាដើម្បីជាការលើ កទឹកចិត្តដល់បងប្អូន ដែលជាអ្នកបើកបររថយន្តដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញចំនួន៣៧នាក់ ដោយក្នុងម្នាក់ៗ ថវិកាចំនួន ០៤
ម៉ឺនរៀលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner