អភិបាលក្រុងហុងកុងនឹងដឹកនំាក្រុមប្រតិភូទៅកាន់រដ្ឋធានីប៉េកំាង ដើម្បីចូលរួមការប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នឹងដឹកនំាប្រតិភូមួយក្រុមធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកំាង ដើម្បីចូលរួមក្នុងសកម្មភាពផ្សេងៗនាឱកាសដែលប្រទេសចិនប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារដ្ឋប្រជាមានិតចិន នេះបើតាមរដ្ឋាភិបាលក្រុងស្វយ័តមួយនេះបញ្ជាក់ប្រាប់អ្នកយកសារព័ត៌នៅថ្ងៃ អាទិត្យសប្តាហ៍មុននេះ ។
បើតាមប្រភពខាងលើ ក្រុមប្រតិភូរបស់លោកស្រី ខារី ឡំា ក្នុងនោះរួមមានសមាជិកប្រមាណ២៤០នាក់ដែលមកពីក្រុមហ៊ុនតូច-ធំផ្សេងៗគ្នាជាច្រើននៅក្នុងសហគមន៍ក្រុងហុងកុង ដែលគ្រោងនឹងធ្វើដំនើរទៅដល់រដ្ឋធានីប៉េកំាង ប្រទេសចិន នៅក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
បើតាមការគ្រោងទុកនោះ លោកស្រី ឡំា នឹងធ្វើដំណើរត្រឡប់មកវិញនាល្ងាចថ្ងៃទី០១ ខែតុលាខាងមុខនេះ ហើយក្នុងអំឡុងពេលអវត្តមានរបស់លោកស្រី គឺលោក ម៉ាធីវ ឆឹង លេខាធិការនៃរដ្ឋបាលរដ្ឋាភិបាលក្រុងហុងកុង នឹងឡើងកាន់មុខតំណែងជាអភិបាលក្រុងហុងកុងស្តីទី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner