កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ជិត១០០ថ្ងៃ ស្រាប់តែមាន៥ករណីថ្មីទៀត

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ គណៈកម្មាធិការគ្រប់គ្រង  និងទប់ស្កាត់ជម្ងឺកូវីដ១៩ បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី២២ កក្កដានេះថា មានករណីវិជ្ជមានកូវីដ១៩ចំនួន៥នាក់ថ្មីទៀតក្នុងប្រទេស នាំឲ្យចំនួនអ្នកជំងឺសរុបកើនដល់៤០១នាក់ហើយ។

ប្រភពថា ក្នុងចំណោមអ្នកទាំង៥នាក់នេះ មាន៤នាក់ទើបមកពីរុស្ស៊ី ខណៈម្នាក់ទៀតទើបមកពីអាម៉េរិក ហើយការរកឃើញបន្ថែមទៀតនេះ ខណៈដែលវៀតណាមមានរយៈពេល៩៧ថ្ងៃហើយ ដែលគ្មានឆ្លងក្នុងសហគមន៍។

វៀតណាមក៏មិនខុសពីបណ្តាប្រទេសផ្សេងៗទៀត ដែលបានចាប់ផ្តើមឲ្យមានជើងហោះហើរពីក្រៅប្រទេសចូលប្រទេសវិញ ជាពិសេស ជនជាតិវៀតណាមនៅក្រៅប្រទេសអាចចូលស្រុកវិញបណ្តើរ ហើយជើងហោះហើរពីចិនក៏ចាប់ផ្តើមបើកឡើងវិញដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner