ប្រមុខរាជរដ្ឋាភិបាល ៖ មិនថាក្រុមហ៊ុនតូច ឬធំនោះទេ អ្នកណាមកវិនិយោគមុន គឺទទួលបានអាទិភាពជាងគេ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរ របស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាព ចំពោះក្រុមហ៊ុននោះតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា មានក្រុមហ៊ុនធំមួយគ្រោង មកដាក់វិនិយោគនៅកម្ពុជាដោយឱ្យរដ្ឋាភិបាលកម្ពុជាលុបសន្យាជាមួយក្រុមហ៊ុនមួយដែលបានមកមុនឱ្យសិទ្ធិទៅក្រុមហ៊ុនខ្លួនវិញ។សម្ដេច ថា សម្ដេចមិនអាចធ្វើបាន។
សម្ដេចបានឱ្យជាគតិមួយទៅក្រុមហ៊ុននោះវិញថា៖ បើក្រុមហ៊ុនដែលខ្ញុំ ឱ្យសិទ្ធិគេហើយដកបាន ថ្ងៃក្រោយខ្ញុំក៏បំពានសិទ្ធិអ្នកឯងដែរ។ សម្ដេចថា ក្រុមហ៊ុននោះបានទទួលគោរពចំពោះសម្ដេចលើជំហរ មួយនេះ ៕ ដោយ៖ វណ្ណលុក






ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។