សម្ដេចតេជោ ហ៊ុន សែន ៖ ភ្នំតាម៉ៅ នឹងប្រែក្លាយជាឧទ្យានព្រៃឈើ នៃតំបន់អភិរក្ស

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ភ្នំតាម៉ៅ នឹងមិនមែនគ្រាន់តែយកទៅដាំនោះទេ ត្រូវដាំឱ្យត្រូវខ្នាត និងមើលការថែទាំទៀត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភ្នំតាម៉ៅ នឹងប្រែជាឧទ្យានព្រៃឈើ តំបន់អភិរក្ស។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា រឿងភ្នំតាម៉ៅ បញ្ហាដាំកូនឈើ វាមិនលំបាកទេ តែបញ្ហាដាំបាន គឺត្រូវធ្វើដីឱ្យវាស្រួល។

សម្តេច បានបញ្ជាក់ថា ទាក់ទងរឿងភ្នំតាម៉ៅនេះ ខ្ញុំកំពុងដំណើរការដាំ បញ្ហាការដាំវាមិនលំបាកទេ តែបញ្ហាដាំបានត្រូវធ្វើដីឱ្យវាស្រួល សំអាតដីឱ្យស្អាតទើប យើងត្រូវប្រើគ្រឿងចក្រ ១១៣ គ្រឿង ប្រើកម្លាំងជាង ១ ពាន់នាក់ បញ្ជាដោយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ឈើយើងដាំសុទ្ធតែបេង ធ្នុង និងនាងនួន ដោយសុទ្ធតែឈើប្រណិតៗ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner