សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះអដ្ឋិសម្តេចព្រះបរមរាមា នរោត្តម យុវនាថ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះអដ្ឋិសម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទីវង្គត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសសមាណទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចូលរួមរំលែកមរណទុក្ខជាមួយអ្នកម្នាង និងបុត្រា ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយក្តីក្តុកក្តួល សង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមី ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ជាពិសេសគឺជាការបាត់បង់អង្គព្រះរាជវង្សទ្រង់សេ្នហាជាតិ សាសនា ព្រះមហាក្សត្រមួយព្រះអង្គដ៏ល្អឆ្នើមបំផុត។ សម្តេចបានឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធទ្រង់យាងយោនយកកំណើត ក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ / គ្រី សម្បត្តិ រូបភាព ព្រឹទ្ធសភា

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner