សហព័ន្ធកីឡាវ៉ូវីណាម ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសសេចជូនដំណឹងដល់បណ្តាក្លិបក្រោមចំណុះត្រៀមខ្លួនដាក់ពាក្យសុំសិទ្ធិចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២២។
តាមការគ្រោងសេចក្តីជូនដំណឹងខាងលើ ការប្រកួតដែលគ្រោងនឹងធ្វើនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញ នឹងមានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមសេចក្តីបានបញ្ជាក់ទៀត ថា ការប្រកួត មានចំនួន ១៨ វិញ្ញាសា ។ វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យ មាន ៩ ប្រភេទ ដោយនារី មាន ៤ ប្រភេទគឺ ឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវ និង កាំបិតធំ ។ សម្រាប់បុរសមាន ៥ ប្រភេទនោះគឺ ថាប់ថឺង្វៀង មេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។ វិញ្ញាសាមេគុន អាយុក្រោម ១៦ ឆ្នាំ មានតែ ២ ប្រភេទប៉ុណ្ណោះគឺ ឡុងហូង្វៀង សម្រាប់នារី និងបុរស។ វិញ្ញាសាប្រយុទ្ធ មាន ៧ វិញ្ញាសា ដោយនារី មាន ៣ វិញ្ញាសា សម្រាប់ប្រភេទអាយុ ១៤ ឆ្នាំគឺ ប្រភេទទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាម ទម្ងន់ ៥៥ ដល់ ៦០ គីឡូក្រាម និងទម្ងន់ ៥១ ដល់ ៦០ គីឡូក្រាម ។

ប្រយុទ្ធបុរសមាន ៤ ប្រភេទទម្ងន់គឺ ៥១ ដល់ ៥៥ គីឡូក្រាម ៦០ ដល់ ៦៤ គីឡូក្រាម ៦៤ដល់ ៦៨ គីឡូក្រាម និង ៥១ ដល់ ៦៨ គីឡូក្រាម ។ សមាគម ឬ ក្លិប មានសិទ្ធិចុះឈ្មោះកីឡាករ កីឡាការិនី បានតែ១រូប ឬ ១ក្រុម ក្នុងមួយវិញ្ញាសា ព្រមទាំងមានអាយុ ចាប់ពី ១៣ ដល់ ៣៥ ឆ្នាំ ជាមួយគ្នានោះ ក្នុងម្នាក់ ចូលរួមប្រកួតបានតែ ២ វិញ្ញាសា ហើយមួយសមាគម ឬ ក្លិប អនុញ្ញាតឲ្យចូលរួមប្រកួត បានតែ ៨ រូបប៉ុណ្ណោះ ។ មានតែវិញ្ញាសាប្រយុទ្ធតែមួយគត់ ត្រូវបានកំណត់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ស្ទួន សម្រាប់វិញ្ញាសាដទៃទៀត គ្មានចំណាត់ថ្នាក់លេខ៣ ស្ទួននោះទេ មានតែ លេខ៣ ម្នាក់គត់ ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner