ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា រាល់កិច្ចចរចាជាមួយកូរ៉េខាងជើង គួរតែលើសពីការបង្ហាញ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយ នៅថ្ងៃពុធ ទី១៧ ខែសីហា ២០២២ ថា ការពិភាក្សាជាមួយកូរ៉េខាងជើង មិនគួរធ្វើឡើងដើម្បីបង្ហាញនយោបាយទេ ប៉ុន្តែរួមចំណែកដល់ការបង្កើតសន្តិភាព ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រារព្ធខួប១០០ថ្ងៃដំបូងនៃការចូលកាន់តំណែង លោក Yoon ក៏ បានអំពាវនាវម្តងទៀតឱ្យកូរ៉េខាងជើងបញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច ជាដំណាក់កាល។

លោកបាននិយាយថា កូរ៉េខាងត្បូងមិនមានជំហរធានាសន្តិសុខរបស់កូរ៉េខាងជើងទេ ប្រសិនបើខ្លួនបោះបង់អាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងសេអ៊ូលមិនចង់ឲ្យមានការផ្លាស់ប្តូររបបដោយបង្ខំនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ។

ប្រឈមមុខនឹងការធ្លាក់ចំនួននៃការស្ទង់មតិ និងភាពចម្រូងចម្រាសលើការជ្រើសរើសរបស់លោក សម្រាប់រដ្ឋមន្ត្រីសំខាន់ៗ លោក Yoon ត្រូវបានសារព័ត៌មានសង្កត់លើបញ្ហាជាច្រើន រួមទាំង កំណែទម្រង់ការងារ កង្វះលំនៅឋាន និងការស្តារឡើងវិញពីទឹកជំនន់ នាពេលថ្មីៗនេះ។

ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើការគាំទ្ររបស់លោក ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយបានហៅការកត់សម្គាល់នេះថា ខ្វះភាពលម្អៀង និងអយុត្តិធម៌ ៕ ប្រភពពី CNA ដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner