ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្តលើកទី២៧ គ្រោងនឹងរៀបចំនៅចុងឆ្នាំ២០២២នេះ

ភ្នំពេញ៖ថ្លែងក្រោយបញ្ចប់ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៧ ឆ្នាំ២០២២ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ លោកសែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងបានបង្ហើបអោយដឹងថា គណៈកម្មាធិការរៀបចំព្រឹត្តិការម៉ារ៉ាតុង បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចណ៍ពីរទៀតនាអំឡុងខែធ្នូ ចុងឆ្នាំ២០២២ នឹង អំឡុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

លោក សែម ផល្លា បានបញ្ជាក់អោយដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ទាំងពីរដែល គ្រោងរៀបចំនោះរួមមាន ទី១ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្តលើកទី២៧ ដែលនឹងរៀបចំក្នុងអំឡុងខែធ្នូ ចុងឆ្នាំ២០២២ ចំណែកឯ ព្រឹត្តិការណ៍ទី២ គឺព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់នៅក្រុងព្រះសីហនុគ្រោងនឹងរៀបចំនៅដើមខែមេសា ឆ្នាំ២០២២ ។

លោកសែម ផល្លា បានអះអាងថា ឥឡូវនេះយើងចាប់ផ្តើមផ្សព្វផ្សាយឲ្យអត្តពលិកជាតិ និងអន្តរជាតិបានដឹងជាបណ្តើរហើយ ដើម្បីមកចុះឈ្មោះចាប់តាំងពីឥឡូវទៅហើយ ។ នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងរូបនេះ បានបញ្ជាក់ទៀតថា ការដែលយើងរៀបចំព្រឹត្តការណ៍កីឡាទេសចរណ៍នេះ ជាការត្រៀមលក្ខណៈសម្រាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយយើងនឹងព្យាយ៉ាមរៀបចំអោយបានច្រើនតាមដែលអាចធ្វើទៅបាន ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ទើបតែរៀបចំឡើងវិញក្នុងឆ្នាំ២០២២នេះទេ បន្ទាប់ពីខកខានរៀបចំអស់រយៈពេល២ឆ្នាំ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ ហើយព្រឹត្តិការណ៍ជាផ្នែកមួយក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអោយមកកំសាន្តនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដើម្បីត្រៀមលក្ខណៈពង្រឹងការរៀបចំនៅពេលស៊ីហ្គេម ឆ្នាំ២០២៣ឈានចូលមកដល់ ដែលកម្ពុជាក្នុងឋានជាម្ចាស់ផ្ទះ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner