តម្លៃប្រេងងើបឡើងវិញ ពីកម្រិតទាបក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការធ្លាក់ចុះ នៃស្តុកប្រេងរបស់អាមេរិក
វ៉ាស៊ីនតោន៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃពុធ ដោយស្ទុះងើប ឡើងវិញពីកម្រិតទាបក្នុងរយៈពេលប្រាំមួយខែ ខណៈដែលការ ធ្លាក់ ចុះដ៏ធំជាងការរំពឹងទុកនៅក្នុងស្តុកប្រេង និងប្រេងសាំងរបស់ សហរដ្ឋអាមេរិកបានរំឭកអ្នកវិនិយោគថា តម្រូវការនៅតែរឹងមាំ ប្រសិនបើត្រូវបានគ្របដណ្ដប់ដោយការរំពឹងទុកនៃវិបត្តិសេដ្ឋកិច្ចសកល។
ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ១៣ សេន ឬ ០.១ ភាគរយដល់ ៩២.៤៧ ដុល្លារក្នុងមួយបារ៉ែល ។ តម្លៃប្រេងឆៅ នាពេលអនាគតរបស់ West Texas Intermediate (WTI) កើន ឡើង ២៧ សេន ឬ ០.៣ ភាគរយដល់ ៨៦.៨០ ដុល្លារក្នុងមួយ បារ៉ែល ។
ស្តុកប្រេងឆៅ និងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ នៅក្នុង សប្តាហ៍ ចុងក្រោយនេះ។ នេះបើយោងតាមប្រភពទីផ្សារដែលដក ស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក កាលពីថ្ងៃអង្គារ។
យោងតាមប្រភពបានឱ្យដឹងថា ស្តុកប្រេងឆៅបានធ្លាក់ចុះប្រហែល ៤៤៨ ០០០ បារ៉ែលសម្រាប់សប្តាហ៍ទី ១២ ខែ សីហា។ ស្តុក ប្រេងសាំងបានធ្លាក់ចុះប្រហែល ៤.៥ លានបារ៉ែល ខណៈដែល ស្តុកប្រេងឆៅបានធ្លាក់ចុះប្រហែល ៧៥៩ ០០០ ធុង៕
ប្រភពី CNA ប្រែសម្រួល៖ សារ៉ាត




