វៀតណាម៖ ទីបំផុត! ស្ត្រីថតវីដេអូក្បែរយន្តហោះ ត្រូវបានមិនឲ្យជិះយន្តហោះ ៦ខែ

ស្ត្រីរស់នៅក្នុងក្រុង Can Tho វ័យ ២៦ ឆ្នាំម្នាក់ ត្រូវបានហាមឃាត់មិនឱ្យជិះយន្តហោះ រយៈពេល ៦ខែ បន្ទាប់ពីបានថតវីដេអូនៅជិតយន្តហោះដែលកំពុងផ្លាស់ទី នៅឯអាកាសយានដ្ឋានមួយ ក្នុងប្រទេសវៀតណាម។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបាននិយាយថា បម្រាមនេះអនុវត្តលើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស រហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំក្រោយ។

ស្ត្រីដែលគេមិនបង្ហាញអត្តសញ្ញាណរូបនេះ កាលពីថ្ងៃទី ១៨ ខែឧសភា បានបណ្ដោយខ្លួន នៅក្នុង “អាកប្បកិរិយារំខាន” ហើយ “មិនបានគោរពតាមសុវត្ថិភាពអាកាសចរណ៍ និងបទបញ្ជាសាធារណៈ” ក្នុងនោះ ខណៈដែលរថយន្តក្រុងដឹកអ្នកដំណើរពីចំណតទៅកាន់យន្តហោះ ស្ត្រីនោះបានរត់ចូលទៅក្នុងរថយន្តក្រុង ដើម្បីថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម។

បុគ្គលិកសន្តិសុខបានបញ្ជាឱ្យនាងត្រឡប់ទៅកន្លែងសុវត្ថិភាពវិញ ដោយបានព្រមាននាងថា ម៉ាស៊ីនយន្តហោះមានសមត្ថភាពអាចបឺតជញ្ជក់មនុស្ស ដែលធ្វើដំណើរជិតពេក៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner