កូរ៉េខាងជើងទំនងទើបបាញ់មីស៊ីល Cruise បញ្ជូនក្បាលគ្រាប់ដ៏ធំ ក្នុងរយៈចម្ងាយឆ្ងាយ

សេអ៊ូល៖ អាមេរិក និង កូរ៉េខាងត្បូងថា កូរ៉េខាងជើងទំនងជាទើបបានបាញ់មីស៊ីល Cruise ចំនួនពីរគ្រាប់ នៅថ្ងៃពុធ ទី១៧ សីហា ២០២២នេះ ពីទីក្រុងឆ្នេរសមុទ្រ Onchon ចូលទៅក្នុងដែនទឹក ឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ។

មីស៊ីល Cruise ត្រូវបានរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់ដ៏ធំ ក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងភាពជាក់លាក់ខ្ពស់។

មន្ត្រីយោធាមកពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងវិភាគការបាញ់បង្ហោះនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម៕ ប្រភពពី CNN , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner