សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៩០០គីឡូក្រាម និងឃាត់ខ្លួនជនបរទេសប្រាំនាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ត្រី គឹម តូ លោកវរសេនីយ៍ឯក មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥)បានធ្វើការស៊ើបអង្កេតករណី គ្រឿងញៀនមួយអស់រយៈពេល ជាងបីខែ។ សកម្មភាពនេះ ដោយមានការ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញផងដែរ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា វេលា ម៉ោង ២២ៈ២០យប់ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការ ស្រាវជ្រាវ រហូត កំណត់ច្បាស់នូវពេលវេលាមុខសញ្ញាជនសង្ស័យធ្វើសកម្មភាព ទើប ម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំង បទល្មើស គ្រឿងញៀន បាន បើក ប្រតិបត្តិការបង្ក្រាប ដោយបានស្នើសុំ អន្តរាគមន៍ពីកម្លាំង សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ចនាយកដ្ឋាន នគរបាលព្រំដែនទឹក(កោះព្រាប) ចូលរួមសហការ បង្ក្រាបនៅបី គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់។ ក្នុងនោះ គោលដៅទី១: នៅចំណុច ក្រុម១១ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយ ឃាត់ ខ្លួន ជនសង្ស័យមួយនាក់ អូប័រ មួយគ្រឿង ទូកយន្តមួយគ្រឿង និង សារធាតុ ញៀន(កេតាមីន) ៤៤ការុង។ គោលដៅទី២: នៅចំណុច ក្រុម២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបីនាក់ និងម៉ូតូពីរគ្រឿង និងគោលដៅទី៣: នៅចំណុចភូមិគគី សង្កាត់ បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ មួយនាក់ និងរថយន្តមួយគ្រឿង។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះមានការសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

សមត្ថកិច្ចជំនាញបានឱ្យដឹងទៀតថា លទ្ធផលសរុបសមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនជាជនសង្ស័យចំនួនប្រាំនាក់។ ក្នុងនោះ ទី១-ឈ្មោះ TONG JIAN XIN អាយុ ៧១ឆ្នាំ , ទី២-ឈ្មោះ GAO ZHI BIN អាយុ ៤៩ឆ្នាំ , ទី៣-ឈ្មោះ LI YONG XIN អាយុ ៤៨ឆ្នាំ , ទី៤-ឈ្មោះ ZHONG JIAN LIN អាយុ ៣៦ឆ្នាំ និងទី៥-ឈ្មោះ JAN XI TONG ភេទប្រុស អាយុ ៥២ឆ្នាំ ។

ចំណែកវត្ថុតាងសារធាតុញៀនដែលសមត្ថកិច្ចជំនាញ ចាប់ដក ហូតបាន រួមមាន៖ សារធាតុញៀន ជាប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៨៧១ គ.ក្រ ២០០ក្រាម, រួមទាំង អូប័រមួយគ្រឿង, ទូកយន្ត មួយគ្រឿង, រថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ រួមទាំងវត្ថុតាង ត្រូវបានកម្លាំង សមត្ថកិច្ច ជំនាញ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលព្រះសីហនុ ចាត់ការបន្តតាមមនីតិវិធីច្បាប់៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner