ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ការ ធ្វើទំនាក់ទំនង និងរឹតចំណងមិត្តភាពជាមួយដៃគូពាណិជ្ជកម្ម។ ការសហប្រតិបត្តិការរបស់ អ្នកនឹងនាំត្រឡប់មកវិញនូវភាពចម្រើនលូតលាស់ និងស្ថេរភាពការងារដ៏រឹងមាំ។ ផ្ទុយទៅ វិញ សូមកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃ ពិសេសមនុស្សរូមការងារជាមួយ គ្នា។ វាមិនចាំបាច់អ្វីដែលអ្នកត្រូវការការជួយទំនុកបម្រុងនានាពីពួកគេនោះទេ ដោយសារ លោកអ្នកមានលទ្ធភាពដោះស្រាយអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងអោយទទួលបានភាពជោគ ជ័យ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើ ជំនួញហិរញ្ញវត្ថុនោះទេ។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្ត លើការងារសំខាន់ ពិសេសការបណ្តាក់ទុនដែលត្រូវការប្រើប្រាស់លុយកាក់ច្រើន។ ហោរា អាជីពណែនាំកុំឲ្យវង្វេងចេញពីផ្លូវដែលអ្នកប៉ងប្រាថា្ន។ បើទោះបីជាក្នុងពេលឥឡូវនេះ លោកអ្នកគ្មានឳកាសដើម្បីអនុវត្តន៍ការងារឲ្យទទួលបានផលដែលប៉ងប្រាថ្នាក្តី នៅពេល បន្តិចទៀតនេះ ការងារដែលអ្នកកំពុងតែអនុវត្តន៍នឹងហុចផលត្រឡប់មកវិញយ៉ាងពេញ ចិត្ត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកជៀសឲ្យផុតពីការ វាយតម្លៃដែលមុតមាំ។ ស្ថានភាពខ្លះមិនដូចអ្វីដែលអ្នករំពឹងទុកនោះទេ សូមត្រៀមសម្រាប់ ការប្រែប្រួលដែលមិននឹកស្មានដល់។ ជាពិសេសសូមកុំជឿដោយងាយ ពីព្រោះអ្នកក៏អាច ខកចិត្តបានដោយងាយដែរ។ លើសពីនេះ ប្រហែលមិត្តរួមការងារ និងដៃគូពាណិជ្ជកម្មមិន សូវជាយល់ចិត្ត និងបំណងរបស់អ្នកប៉ុន្មានទេ ដូច្នេះសូមកុំព្យាយាមនិយាយច្រើនពេក ចូរធ្វើសកម្មភាពដើម្បីទទួលបានផលវិញ ទើបប្រសើរជាង។ ប៉ុន្តែនេះមិនមែនមានន័យថា លោកអ្នកត្រូវធ្វើការដើម្បីបំពេញចិត្តនរណាម្នាក់នោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្រមានថា អ្នកនឹងអាចរង សម្ពាធផ្លូវអារម្មណ៍ពីសំណាក់ចៅហ្វាយនាយ ឬដៃគូការងារ។ បើទោះបីជាយ៉ាងណាក៏ ដោយសូមកុំបោះបង់ចោលជំហរ និងគម្រោងផែនការរបស់ខ្លួន ពីព្រោះស្ថានភាពនឹងប្រែជា ល្អប្រសើរក្នុងពេលថ្ងៃតែម្តង។ ចាប់ពីពេលថ្ងៃទៅ អ្នកអាចធ្វើអ្វីបានដោយងាយស្រួល ដោយគ្មាន ភាពរឹងស្ទះនោះទេ។ ប្រហែលជាក្នុងពេលនេះ អាថ៌កំបាំងក្នុងការិយាល័យមាន ភាពចាំបាច់ កុំនិយាយស្តីច្រើនឲ្យគេចាប់ថ្នាក់បាន។ ក្រៅពីនេះសូមមានភាពអត់ធ្មត់ និងបន្ត ការងាររបស់ខ្លួនជានិច្ច។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នក នឹង ផ្តល់នូវទិន្នផលដែលល្អប្រសើរណាស់។ ជាពិសេសលោកអ្នកជាអាជីវករអាចនឹងទទួល បានអតិថិជនល្អ ដែលអាចផ្តល់លំនឹងដ៏ប្រសើរសម្រាប់ស្ថានភាពហរិញ្ញវត្ថុ។ ពិសេស ឧបសគ្គ របស់អ្នកនឹងអាចរលាយទៅបាត់ក្នុងពេលនេះផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ ស្ទើរក្នុងការផ្តើមអនុវត្តការងារដែលអ្នកប្រាថ្នា។ សូមចងចាំថា បើទោះបីជាលោកអ្នកមាន មហិច្ចតាធំបែបណាក្តី ក៏អ្នកអាចអនុវត្តបាននៅពេលនេះដែរ។ ចំពោះបញ្ហាខ្លះ ធ្វើឲ្យអ្នក រុញរា ប៉ុន្តែសូមចងចាំថា ប្រសិនបើអ្នកប្រាថ្នា គឺអ្នកអាចបានទៅដល់ដំណោះស្រាយជា ប្រាកដ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការវាយតម្លៃ រាល់ កិច្ចការដែលបានអនុវត្តន៍កន្លងមក និងជាពិសេសគឹហេតុការណ៍ដែលកំពុងកើតឡើង នៅពេលនេះ។ ស្ថានភាពនៅខាងក្រៅមានឥទ្ធិពលទៅលើកិច្ចការងាររបស់អ្នក ហើយ ប្រសិន បើអ្នកមានការធ្វេសប្រហែស នោះបញ្ហា ឬការខាតបង់នឹងយាយីលោកអ្នកមិនខាន។ ក្នុងនោះសូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ចាប់ផ្តើមពន្យារពេលក្នុងការចាយ វាយច្រើន ហើយធ្វើឲ្យបានភាពជាក់លាក់បំផុតចំពោះខ្ទង់ចំណាយទាំងអស់។ ផ្ទុយទៅវិញ ចំពោះការចុះហត្ថលេខា ឬការសន្យានានាមិនគួរធ្វើនៅពេលនេះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ ការងារទាំងក្នុងការិយាល័យ និងការងារ ផ្នែកអាជីវកម្មមានសន្ទុះស្មើគ្នា។ លោកអ្នករំពឹងថាទទួលបានទិន្នផលខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ គ្មានបញ្ហាអ្វីអាចមករំខានបំណងប្រាថ្នារបស់អ្នក បានទេ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ សូមធ្វើតាមបំណងចុះ។ តែប្រសិនបើអ្នកមិនចង់ផ្លាស់ប្តូរទេ ក៍ផលប្រយោជន៍សំខាន់ៗនៅក្នុងពេលនេះមានកំរិត ខ្ពស់ផងដែរ សូមបន្តការងារទៅតាមរបត់ធម្មតាដែលបានកន្លងមក។ ចំពោះទំនាក់ទំនង ជាមួយថ្នាក់លើ ឬដៃគូពាណិជ្ជកម្មនឹងមានភាពរលូនល្អប្រសើរណាស់ ដូច្នេះសូមព្យាយាម ទាញផលពីអំណោយផលថ្ងៃនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមានជា ច្រើន។ លោកអ្នករំពឹងថាទទួលបានដំនឹងដែលរីករាយសម្រាប់ជីវិតឯកជន រួមទាំងអំណោយ ផលល្អទាក់ទងនឹងការងារ ដូចជាការតម្លើងប្រាក់ឧបត្ថម្ភ ការផ្តលឪកាសថ្មី ក៏ដូចជាការ តម្លើងឋានៈតួនាទីផងដែរ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញ ច្រើន ចំណែកបញ្ហាហិរញ្ញវត្ថុដែលជាភាពស្មុគ្រស្មាញកន្លងមកនឹងអាចដោះស្រាយបានក្នុងពេលនេះ។ ក្រៅពីនេះលោកអ្នកមានការវិនិច្ឆ័យល្អ ដែលជំរុញវឌ្ឍនភាពការងារក្នុងថ្ងៃនេះឲ្យ កាន់តែលឿន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងមាន សញ្ញាណល្អគួរឲ្យចាប់អារម្មណ៍។ អ្នកក៏អាចធ្វើអ្វីទៅតាមគោលបំណងរបស់ខ្លួនបានដែរ គ្រាន់តែអ្នកត្រូវពឹងអាស្រ័យជាដាច់ខាតចំពោះពត៌មានលំអិត ដើម្បីបញ្ចៀសភាពរឹងស្ទះ នានាដែលកំពុងមានសញ្ញាណវិជ្ជមាននៅពេលនេះ។ សូមជៀសវៀងការប្រើប្រាស់ពាក្យ សំដីរិះគន់ ពីព្រោះវានឹងមិននាំទៅដល់ការយល់ដឹង ឬអាចកែប្រែអ្វីឲ្យប្រសើរនោះទេ។ ក្រៅ ពីនេះលោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គឺផលលំបាកមួយចំនួនដែលកើតឡើង លោកអ្នកសុទ្ធតែអាចដោះស្រាយបានដោយសន្តិវិធី និងងាយស្រួល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន ដែលកត្តានេះនឹងសម្រួលដល់ការកែលម្អស្ថានភាពអវិជ្ជមានមួយចំនួនដែលអាចនឹងកើត ឡើងនៅក្នុងពេលនេះ។ ប៉ុន្តែទាក់ទងនឹងរឿងលុយកាក់ ថ្ងៃនេះមិនមែនជាពេលវេលាល្អ ក្នុងការប្រើប្រាស់លុយកាក់សម្រាប់រាល់ករណីទាំងអស់។ ការខាតបង់ ឬការចាញ់បោកផ្នែក ហរិញ្ញវត្ថុមានសញ្ញាណខ្ពស់ណាស់។ ក្នុងពេលដំណាលគ្នានេះ សូមធ្វើយ៉ាងណាកុំឲ្យចិត្ត របស់អ្នកមានភាពស្មុគ្រស្មាញ សូមចាប់ផ្តើមធ្វើកិច្ចការសំខាន់នៅពេលព្រឹក ហើយប្រសិន បើអ្នកមានបញ្ហាសូមពិភាក្សាជាមួយមិត្តរួមការងាររបស់អ្នក ជាជាងការប្រថុយ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចូលរួមសកម្មភាព ឬកុំចូលទៅកៀកជាមួយ ថ្នាក់លើនៅពេលនេះ ពីព្រោះលោកអ្នកនឹងព្យាយាមបញ្ចៀសខ្លួនពីការរិះគន់នានាបាន ណាស់។ សូម្បីតែជាមួយមិត្តភក្តីរួមក្រុម ក៏គួរកំណត់ការប្រើប្រាស់ពាក្យសំដី ការចែករំលែក ពត៌មាន ពីព្រោះបំណងល្អរបស់អ្នកនឹងពិបាកឲ្យគេយល់ណាស់ ហើយថែមទាំងអាចបង្ករ ការយល់ច្រលំ បង្កើតទៅជាកំហុសដែលមិនអាចប៉ាន់ស្មានត្រូវ។ លើសពីនេះ សូមមានការ អត់ធ្មត់ចំពោះទំហំការងារ កុំបង្ហាញភាពនឿយហត់ ឬការខកបំណងជាមួយនឹងលទ្ធផល ការងារ។ នៅក្នុងអំឡុងពេលថ្ងៃស្ថានភាពការងារនឹងអាចផ្លាស់ប្តូរទៅប្រសើរវិញបាន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីចុះហត្ថ លេខាលើកិច្ចការសំខាន់ៗនោះទេ។ អាស្រ័យហេតុនេះសូមផ្អាកការងារសំខាន់មួយរយៈ ពេលសិនដោយរងចាំឳកាសល្អនៅថ្ងៃខាងមុខ។ ក្នុងពេលនេះយកល្អប្រើប្រាស់ពេលវេលា និងបទពិសោធន៍ធ្វើការវាយតម្លៃស្ថានភាពដែលបានកើតឡើងទាំងអស់។ ព្យាយាមយល់ពី ដំណើរការដែលនៅជុំវិញខ្លួន។ កុំជឿនូវអ្វីដែលអ្នកបានមើលឃើញទាំងអស់ ពីព្រោះការ ប្រយ័ត្នប្រយែងតែម្យ៉ាងនឹងអាចជួយកែប្រែស្ថានភាពអាក្រក់បានច្រើន។ លើសពីនេះ លោក អ្នកមិនចាំបាច់សង្ឃឹមពីឳកាសដើម្បីអភិវឌ្ឍន៍ការងារនៅពេលនេះទេ ពីព្រោះវានឹងមិនទាន់ អាចទៅរួចនោះទេ។
ចំណាំៈ
ឆ្នាំទាំង៤ ជូត រោង មមី មមែ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង និងលុយកាក់របស់អ្នក នឹងកើនឡើងក្នុងរយៈថ្ងៃនេះ។ ចំណែករាល់ការចរចា និងការចុះហត្ថលេខាគង់នឹងទទួល បានផលសម្រេចល្អប្រសើរណាស់។