ប្រមុខអង្គការណាតូ ថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន បច្ចុប្បន្ន គឺជាការដើរថយក្រោយដ៏ធំ

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលធិនប៊ឺក បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធសប្តាហ៍នេះថា អ្វីដែលយើងបានឃើញក្នុងឆ្នាំចុងក្រោយនេះ គឺពិតជាការបរាជ័យដ៏ធំ និងសោកនាដកម្មសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែសម្រាប់សម្ព័ន្ធមិត្ត និងដៃគូទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតប្រទេសអាហ្វហ្គានីស្ថានប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យបន្ថែមទៀត។

លោក ស្តូលធិនប៊ឺក បានអះអាងថា អង្គការណាតូសម្រេចបានច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលជាបេសកកម្មដើមនៅអាហ្វហ្គានីស្ថាន ប៉ុន្តែគោលដៅបន្ទាប់បន្សំនៃការប្រែក្លាយប្រទេសនេះ ទៅជាលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងស្ថិរភាព បានបង្ហាញឱ្យឃើញពីការលំបាកខ្លាំងជាង។

នៅពេលសួរថាតើអង្គការណាតូកំពុងធ្វើអ្វី ដើម្បីដាក់សម្ពាធលើក្រុមតាលីបង់ឱ្យផ្តាច់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងលើកកម្ពស់សិទ្ធិស្ត្រីនៅក្នុងប្រទេសនោះ លោក ស្តូលធិនបឺក បានឆ្លើយតបថា សមាជិកនៃប្លុកនេះកំពុងបង្កើនជំនួយមនុស្សធម៌សម្រាប់ក្រុមការពារសិទ្ធិមនុស្ស និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងពួកតាលីបង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងដៃគូអង្គការណាតូបានដើរចេញពីសង្រ្គាមរយៈពេលពីរទសវត្សរ៍របស់ពួកគេនៅអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ ដោយពួកតាលីបង់បានត្រលប់មកគ្រប់គ្រងប្រទេសនេះវិញ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner