ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យវឌ្ឍនៈភាពការងាររៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងវៃឆ្លាតអាស៊ាន បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដោយមានការចូលរួមពីក្រុមការងារ និងសមាជិក-សមាជិកា នៃក្រុមការងារ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា នាពេលកន្លងមក កិច្ចប្រជុំ នៃបណ្ដាញទីក្រុងវៃឆ្លាតអាស៊ាន បានរៀបចំធ្វើឡើងនៅប្រទេសសិង្ហបុរី ថៃ វៀតណាម ព្រុយណេ ខណៈ នៅកម្ពុជា នឹងរៀបចំធ្វើឡើង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ តាមប្រព័ន្ធវិដេអូ។

ឯកឧត្តម បានបន្ដថា ចំពោះទីក្រុងវៃឆ្លាតអាស៊ាន កម្ពុជាបានជ្រើសរើស រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងសៀមរាប ជាទីក្រុងវៃឆ្លាតអាស៊ាន ដោយមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាដើម ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner