សាកសពកុមារពីរនាក់ត្រូវបានរកឃើញនៅក្នុងវ៉ាលីដែលដាក់លក់ដេញថ្លៃនៅប្រទេសនូវែលសេឡង់
អត្ថបទដោយ៖
លន់ សារ៉ាត
វែលលីងតុន៖ នគរបាលក្នុងតំបន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍ ទី១៨ សីហា ២០២២នេះថា សាកសពរបស់កុមារតូចៗពីរនាក់ត្រូវបានរកឃើញនៅក្នុងវ៉ាលី ចំនួនពីរ ដែលបានទិញ ពីទីតាំងដេញថ្លៃ ក្នុងប្រទេសនូវែលសេឡង់ ។ នគរបាលប្តេជ្ញាថា នឹងតាមដានអ្នកដែលទទួលខុសត្រូវចំពោះការស្លាប់នេះ។
លោកអធិការ Tofilau Faamanuia Vaaelua បាននិយាយថា សាកសពទំនងជាត្រូវបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំ ហើយជនរងគ្រោះត្រូវបានគេគិតថា មានអាយុចន្លោះពី ៥ ទៅ ១០ ឆ្នាំ គិតត្រឹមពេលពួកគេស្លាប់។ លោក បន្ត ថា កុមារ ទាំង នោះ ត្រូវ បាន លាក់ ទុក ក្នុង វ៉ាលី ពីរ ដែលមានទំហំស្រដៀងគ្នា។
កុមារទាំង២នាក់មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ ហើយ លោកVaaelua បាននិយាយថា គាត់មានអារម្មណ៍គិតដល់គ្រួសាររបស់ពួកគេ ដែលប្រហែលជាមិនដឹងថាពួកគេបានស្លាប់ហើយ៕ ប្រភពពី CNA ប្រែសម្រួល:សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ