ប្រមុខ អ.ស.ប ៖ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ត្រូវតែគ្មានយោធា

កៀវ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បានប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនដកកងទ័ពខ្លួនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា។

លោក ហ្គូធឺរែស បានអង្គុយពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយពួកលោកបានជជែកអំពីរបៀបធានាសុវត្ថិភាពនៃបរិវេណក្នុងតំបន់រោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា។

លោក ហ្គូធឺរែស បាននិយាយថា តំបន់នេះ ត្រូវតែគ្មានយោធា ហើយថា ការខូចខាតដែលអាចកើតមានចំពោះរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជាការធ្វើអត្តឃាត។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានបញ្ជាក់ថា វាមិនអាចទទួលយកបានទេ ដែលរុស្ស៊ីដាក់យើងទាំងអស់គ្នាឱ្យស្ថិតនៅជិតមហន្តរាយនុយក្លេអ៊ែរ នៃមាត្រដ្ឋានពិភពលោក។

យើងបានយល់ព្រមជាមួយអគ្គលេខាធិការស្តីពីបេសកកម្មដែលអាចធ្វើទៅបាន របស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានច្រានចោលគំនិតនៃការបង្កើតតំបន់គ្មានយោធាថា ជារឿងមិនអាចទទួលយកបាន ហើយថា វាអាចធ្វើឲ្យរោងចក្រនេះកាន់តែងាយរងគ្រោះ៕ ប្រភព៖ NHK

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner