បែកធ្លាយវីដេអូ នាយករដ្ឋមន្ត្រីហ្វាំងឡង់រាំនៅឯពិធីជប់លៀងឯកជន សាម៉ីខ្លួនបង្ហាញការខកចិត្ត
ហែលស៊ិនគី៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បាននិយាយថា អ្នកស្រីមានការខកចិត្តដែលវីដេអូនៃការរាំរបស់ខ្លួន នៅឯពិធីជប់លៀងឯកជនត្រូវបានផ្សព្វផ្សាយ តាមអ៊ិនធឺណេត។
លោកស្រី Marin អាយុ 36ឆ្នាំបាននិយាយបន្ទាប់ពីវីដេអូរយៈពេល 2នាទីនៃការច្រៀងនិងរាំរបស់អ្នកស្រី ជាមួយអ្នកមានឥទ្ធិពល និងសិល្បករក្នុងស្រុកល្បីៗ បានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់ កាលពីថ្ងៃពុធ។ ឃ្លីបនេះ ដំបូងឡើយ ត្រូវបានបង្ហោះចូលទៅក្នុងគណនី Instagram ឯកជន។
អ្មកស្រី Marin ដែលបានក្លាយជាមេដឹកនាំរដ្ឋាភិបាលវ័យក្មេងបំផុតរបស់ពិភពលោកក្នុងខែធ្នូ ឆ្នាំ2019 បាននិយាយថា អ្នកស្រីដឹងថា ត្រូវបានថត ប៉ុន្តែមិនដែលគិតថាវីដេអូនេះនឹងបង្ហាញជាសាធារណៈនោះទេ។
Marin បានប្រាប់អ្នកយកព័ត៌មានថា “វីដេអូទាំងនេះមានលក្ខណៈឯកជន ហើយថតក្នុងទីធ្លាឯកជន។ លោកស្រីបាន និយាយថា ខ្លួនមិនដឹងថា នរណា ជាអ្នកបង្ហាញវីដេអូបែកធ្លាយនោះទេ៕ ប្រភពពី CNA ដោយ៖ សារ៉ាត



