ការស្ដារឡើងវិញដោយទឹកជំនន់នូវែលសេឡង់ ប៉ាន់ស្មានថា នឹងចំណាយពេលច្រើនឆ្នាំ
នូវែលសេឡង់៖ លោកស្រីអភិបាលក្រុង ណិលសុន (NELSON) នៃប្រទេសនូវែលសេឡង់ បាននិយាយថា ទីក្រុង NELSON ដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់នឹងចំណាយពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ ខណៈផ្ទះរាប់រយខ្នងត្រូវបានជម្លៀសចេញ។
ប្រទេសស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកបានទទួលរងនូវអាកាសធាតុអាក្រក់ នៅលើកោះខាងត្បូង ដែលទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ ៧៥ សង់ទីម៉ែត្រត្រូវបានគេរាយការណ៍ថា ភ្លៀងយ៉ាងគំហុកបានធ្លាក់ចុះ ក្នុងរយៈពេលបីថ្ងៃ។
ផ្លូវជាច្រើនក្នុងទីក្រុង ណិលសុន ត្រូវបានជន់លិច បន្ទាប់ពីទន្លេក្នុងតំបន់ Maitai បានបាក់ច្រាំងទន្លេ។
អភិបាលក្រុង Nelson លោកស្រី Rachel Reese បាននិយាយថា ការខូចខាតផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនឹង “ចំណាយពេលច្រើនឆ្នាំ មិនមែនរាប់ខែ” ដើម្បីជួសជុលនោះទេ។
លោកស្រីបានបន្ថែមថា «វាជារឿង “សំខាន់” អ្នកស្រុក Nelson រក្សាទឹក ខណៈដែលការផ្គត់ផ្គង់របស់ទីក្រុងត្រូវបានរំខានដោយការរអិលបាក់ដី ដែលបានបំផ្លាញខ្សែបន្ទាត់សំខាន់ពីអាងស្តុកទឹកក្នុងតំបន់។
ក្នុងដំណើរទស្សនកិច្ចមួយ ដើម្បីមើលឃើញការខូចខាតនេះ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសនូវែលសេឡង់ លោក Kieran McAnulty បានសន្យាផ្តល់ជំនួយ ហើយបានអះអាងថា ផ្ទះជាង ៤០០ ត្រូវបានជម្លៀសចេញ ខណៈដែលទីក្រុង Nelson នៅស្ថិតក្រោមការប្រកាសអាសន្ន ។
លោកបានបន្ថែមថា ទឹកជំនន់ និងការបាក់ដីបានធ្វើឲ្យផ្ទះចំនួន ៦០ ខ្នង គ្មានមនុស្សរស់នៅ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត




