ម៉ិកស៊ិកជាប់កំណត់ត្រាអ្នកកាសែតស្លាប់ច្រើនបំផុត ក្នុងឆ្នាំនេះ មានការសម្លាប់ ១៨នាក់ហើយ
អត្ថបទដោយ៖
AMS
មិចស៊ិកូ៖ របាយការណ៍អង្គការសិទ្ធិមនុស្ស ឈ្មោះថា « Article 19» បានឲ្យដឹង តាមរយៈរបាយការណ៍មួយ កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំដែលស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់អ្នកកាសែត នៅក្នុងប្រទេសម៉ិកស៊ិក ដោយ ១៨នាក់ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ក្នុងចំណោមអ្នកស្លាប់ទាំង ១៨នាក់ ប្រភពបានកំណត់អត្តសញ្ញាណទំនាក់ទំនងសក្តានុពលទៅនឹងការងាររបស់ពួកគេ មាន ៩ករណី នេះបើតាមប្រភពដដែល ។
ប្រភពបានឲ្យដឹងថា ឆ្នាំ2022 អាចជាឆ្នាំដ៏អាក្រក់បំផុត ក្នុងមួយសតវត្សរ៍ សម្រាប់សារព័ត៌មាន នៅប្រទេសមិចស៊ីក ។ ក្នុងរយៈពេលជាងប្រាំបីខែ ចំនួនអ្នកស្លាប់សម្រាប់ឆ្នាំ2022 បានកើនលើស ករណីឃាតកម្មចំនួន ១៣ដែលបានកត់ត្រា កាលពីឆ្នាំ២០២១និង ១៤ករណីដែលបានកត់ត្រា ក្នុងឆ្នាំ 2020 ៕
ប្រភព VNexpress
ដោយ៖ សារ៉ាត
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។