អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹចំនួន ៧០គ្រួសារ
ភ្នំពេញ៖ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ក្នុងសង្កាត់ទាំង៧ចំនួន ៧០គ្រួសារ ។
ពិធីបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ក្រោមវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ និងមានការនិមន្តចូលរួមពី ព្រះបវបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ លោក លោកស្រី នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោកចៅសង្កាត់ទាំង៧ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន : អង្ករ , ទឹកត្រី ឬទឹកស៊ីអ៉ីវ , មី , ទឹកសុទ្ធ , ម៉ាស, ជែលលាងដៃ និងថវិកាមួយចំនួន៕ ដោយ៖ គ្រី សម្បត្តិ






