ថៃមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន២១នាក់ទៀត និងឆ្លងថ្មីជិត២ពាន់នាក់

ថៃ៖ នាព្រឹកថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសពីរកឃើញការឆ្លងកូវីដ១៩ ចំនួន១៩៦៨នាក់ និងស្លាប់មនុស្សព្រោះជំងឺនេះ ២១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

ក្រសួងសុខាភិបាលក៏បានប្រកាសថា ក្នុងពេលដូចគ្នានេះដែរ ក៏មានអ្នកជំងឺ ២២៥២នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យដែរ។
គិតត្រឹមព្រឹកថ្ងៃទី២១ សីហា ២០២២ ថៃមានករណីកូវីដ១៩ សរុបចំនួន ៤,៦៣៤,១៨០នាក់ហើយ ស្លាប់កើនដល់ ៣២០២៧នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner